នៅពេលដែលអ្នកមានផ្ទៃពោះ មានរបស់មួយចំនួនដែលអ្នកមិនអាចប៉ះបាន មានន័យថាមានរបស់មួយចំនួនអ្នកមិនអាចបរិភោគច្រើននោះទេ បើអ្នកមិនប្រយ័ត្ន នោះអ្នកនឹងអាចប្រឈមមុខនឹងគ្រោះថ្នាក់បាន។ តើមានរបស់អ្វីខ្លះទៅ?
- អ្នកមិនអាចបរិភោគអាហារ ឬភេសជ្ជៈដែលត្រជាក់ទេ ព្រោះវាប៉ះពាល់ដល់សុខភាពអ្នក និងទារកខ្លាំងណាស់ ដូចនេះអ្នកគួរតែពិសារអាហារដែលក្តៅទើបល្អ ហើយអាហារដែលក្តៅក៏មិនមានមេរោគច្រើនដូចអាហារដែលត្រជាក់ទេ។
- ភេសជ្ជៈដែលមានសារធាតុផ្សំច្រើនក៏មិនអាចផឹកបានដែរ ព្រោះសារធាតុទាំងនោះសុទ្ធតែអាចធ្វើឲ្យអ្នកមានជំងឺផ្សេងៗបានយ៉ាងងាយ ដូចនេះវាអាចប៉ះពាល់ដល់ទារកក្នុងពោះដូចគ្នា។
- មិនត្រូវបរិភោគនំកញ្ចប់ច្រើន ឬអាហារដែលលឿនដូចជា ៖ Burger Pizza ដំឡូងបារាំងចៀនជាដើម ព្រោះអាហារទាំងនេះសុទ្ធតែងាយធ្វើឲ្យអ្នកមានជំងឺមហារីកបាន ថែមទាំងអាចធ្វើឲ្យអ្នកងាយឡើងទម្ងន់ដូចគ្នា បើអ្នកឡើងទម្ងន់ខ្លាំង នោះវាមិនល្អចំពោះអ្នក និងកូនឡើយ។
- ចំពោះផ្លែឈើវិញ អ្នកត្រូវតែជ្រើសរើសផ្លែឈើដែលមានជាតិស្ករមិនខ្ពស់ពេក ហើយក៏មិនទាបពេក ហើយត្រូវតែបរិភោគឲ្យអស់មុនពេលល្ងាច រីឯទឹកផ្លែឈើវិញ អ្នកត្រូវតែផឹកមុនបាយ ទើបវាមិនប៉ះពាល់ដល់សុខភាពអ្នក។
- មិនត្រូវព្យាយាមស្រកទម្ងន់ខ្លាំងពេកទេ ព្រោះវាអាចប៉ះពាល់ដល់កូនអ្នក ដោយមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដោយសារតែអ្នកមិនហ៊ានពិសារច្រើន ខ្លាចឡើងទម្ងន់។
- មិនត្រូវបរិភោគអាហារដែលហិរពេក ឬបំពងខ្លាញ់ច្រើននោះទេ ព្រោះវាសុទ្ធតែអាចធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមទៅៗ។
- អ្នកអាចប៉ូវបាន ប៉ុន្តែមិនត្រូវប៉ូវហួសកំណត់ឡើយ ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់អ្នកដូចគ្នា៕