មុនមិនត្រឹមតែងាយនឹងលេចឡើងមិនត្រឹមតែនៅលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែក៏អាចកើតមានលើកន្លែងផ្សេងទៀតនៃរាងកាយដែលមានរន្ធញើសនិងគល់រោមផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាការឡើងមុនលើចុងសុដន់មិនបង្កគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែវាអាចផ្ដល់ភាពមិនស្រួល។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាឡើងមុនលើចុងសុដន់ ៖

១. លាងសម្អាតឱ្យបានទៀងទាត់

ការលាងសម្អាតចុងសុដន់ឱ្យបានត្រឹមត្រូវនិងទៀងទាត់ គឺចាំបាច់ណាស់ដើម្បីបំបាត់ ក៏ដូចជាទ​ប់ស្កាត់ការឡើងមុន។ អ្នកអាចប្រើប្រាស់សាប៊ូកម្រិតស្រាលនិងទឹកក្ដៅឧណ្ហៗ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកជ្រើសរើសពាក់អាវទ្រនាប់ដែលបោកសម្អាតហើយស្អាតរាល់ពេល។

២. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុន និងលាងសម្អាតចេញនៅរយៈពេល ២០ នាទីក្រោយ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៣. ទឹកត្រសក់ ឬទឹកប៉េងប៉ោះស្រស់

អ្នកក៏អាចលាបទឹកត្រសក់ ឬទឹកប៉េងប៉ោះស្រស់បន្តិចលើមុនផងដែរ។ បន្លែទាំងពីរនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងការរលាកនិងមេរោគបាក់តេរី។

៤. ទឹកខ្មេះផ្លែប៉ោម

អ្នកអាចលាបទឹកខ្មេះផ្លែប៉ោមលើមុនដល់ទៅ ៣ ដងក្នុងមួយថ្ងៃ ប៉ុន្តែត្រូវប្រាកដថាអ្នកបានជ្រើសរើសប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមធម្មជាតិ ឬសរីរាង្គ និងកុំភ្លេចលាយវាជាមួយទឹកធម្មតាផង។

៥. ប្រេងដើមតែ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដើមតែជាមួយប្រេងអូលីវ រួចលា​បផ្ដិតល្បាយលើមុន។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ៕