មនុស្សភាគច្រើនគិតថា ការទទួលទានអំបិល ឬអាហារមានជាតិប្រៃច្រើនពេក គឺមិនល្អតែចំពោះរូបរាងប៉ុណ្ណោះដោយវាបណ្ដាលឱ្យហើម។ ទោះជាយ៉ាងណា ការទទួលទានប្រៃអាចបង្កសុខភាពយ៉ាងច្រើនគួរឱ្យព្រួយបារម្ភដូចជាជំងឺលើសសម្ពាធឈាម បញ្ហាតម្រងនោម ជំងឺពុកឆ្អឹង ជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាលជាដើម! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលអ្នកទទួលទានអំបិលច្រើនពេកក្នុងរបបអាហារ ៖

១. ហើម

ការទទួលទានអំបិលច្រើនពេកនឹងអាចបណ្ដាលឱ្យអាការៈហើមដៃ ជើង ឬភ្នែកពិសេសពេលព្រឹកលេចឡើងដោយរាងកាយចាប់ផ្ដើមស្តុកទុកជាតិទឹកបន្ថែម។

២. ស្រេកទឹកខ្លាំង

ជាតិសូដ្យូមដែលមានផ្ទុកក្នុងអំបិលជួយរក្សាតុល្យភាពនៃសារធាតុរាវក្នុងរាងកាយ។ នៅពេលអ្នកទទួលទានអំបិលច្រើនពេក រាងកាយត្រូវការសារធាតុរាវបន្ថែមដើម្បីជួយសម្អាតក្នុងប្រព័ន្ធដូច្នេះទើបសាច់ដុំនិងសរីរាង្គដទៃទៀតអាចដំណើរការបានត្រឹមត្រូវ។ គួរចងចាំថាការទទួលទានទឹកមិនបានគ្រប់គ្រាន់អាចបង្ខំរាងកាយឱ្យបញ្ចេញជាតិទឹកពីកោសិកាជាលទ្ធផលបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយនឹងលេចឡើង។

៣. ទឹកនោមមានភាពប្រែប្រួល

ការទទួលទានអំបិលច្រើនអាចបណ្ដាលឱ្យតម្រងនោមធ្វើការលើសកម្រិតដើម្បីកម្ចាត់វាចេញពីរាងកាយ។ ជាលទ្ធផលនៃបញ្ហាជំងឺតម្រងនោមដែលធ្វើឱ្យនោមញឹក ហើយទឹកនោមមានសភាពថ្លា ឬគ្មានពណ៌តែម្ដង។ ការទទួលទានជាតិសូដ្យូមច្រើនពេកក្នុងរាងកាយក៏អាចជាលទ្ធផលនៃការបាត់បង់ជាតិទឹកដែលជាញឹកញយបង្កជាបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយផងដែរ។ ទឹកនោមមានលក្ខណៈខាប់និងពណ៌លឿងខ្លាំងជាសញ្ញានៃការបាត់បង់ជាតិទឹកក្នុងរាងកាយ។

៤. ឈឺឆ្អឹង

ការទទួលទានអំបិលអាចជាឧបសគ្គដ៏ធំមួយសម្រាប់គ្រោងឆ្អឹង។ នៅពេលអ្នកទទួលទានអំបិលច្រើនពេកនោះតម្រងនោមមិនអាចកម្ចាត់វាចេញបានទាំងស្រុងឡើយដែលបង្កើនការបាត់បង់នូវជាតិកាល់ស្យូមគួរឱ្យកត់សម្គាល់ដូចគ្នា។ កង្វះជាតិកាល់ស្យូមរ៉ាំរ៉ៃអាំចជាលទ្ធផលនៃបញ្ហាខ្សោយឆ្អឹង បញ្ហាពាក់ព័ន្ធជាមួយធ្មេញ និងហានិភ័យនៃជំងឺពុកឆ្អឹង។

៥. រមួលសាច់ដុំ

ការរក្សាឱ្យបាននូវតុល្យភាពនៃជាតិសូដ្យូមនិងបូតាស្យូម គឺចាំបាច់ណាំស់សម្រាប់សុខភាពខណៈដែលសមាសធាតុទាំងពីរនេះទទួលទានខុសត្រូវចំពោះការកន្ត្រាក់នៃសាច់ដុំ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារប្រៃ ឬប្រើប្រាស់អំបិលច្រើនពេកក្នុងរបបអាហារហានិភ័យនៃបញ្ហារមួលសាច់ដុំ ឬការឡើងតឹងឈឺចាប់ក្នុងសាច់ដុំប្រាកដជាលេចឡើង។

៦. ឈឺក្បាលជាប្រចាំ

ការទទួលទានជាតិសូដ្យូមច្រើនលើសអាចបណ្ដាលឱ្យសសៃឈាមរីកធំ ហើយសម្ពាធឈាមឡើងខ្ពស់ជាលទ្ធផលនៃអាការៈឈឺក្បាលខ្លាំង ឬឈឺក្បាលសឹងតែជាប្រចាំតែម្ដង។

៧. បញ្ហាពាក់ព័ន្ធនឹងការចងចាំ

ការលើសសម្ពាធឈាមដែលបណ្ដាលមកពីការទទួលអំបិលច្រើនអាចបំផ្លាញសសៃឈាមទៅកាន់ខួរក្បាលជះឥទ្ធិពលលើសមត្ថភាពនៃការគិតបានរហ័សច្បាស់និងពិបាកក្នុងការចងចាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង