ការដែលមានអារម្មណ៍ចង្អោក្នុងត្រីមាសដំបូងគឺហៅថាចាញ់កូនហើយ ប៉ុន្តែអាការៈមួយនេះអាចមានរយៈពេលយូរ។ ប្រហែល ៧៥ភាគរយនៃស្រ្តីគឺមានការចង្អោដោយសារតែចាញ់កូនក្នុងត្រីមាសដំបូង ហើយក៏មានកម្រិតធ្ងន់ធ្ងរខុសៗគ្នាដែរ។ ការចាញ់កូនច្រើនតែបាត់ទៅវិញនៅចុងបញ្ចប់នៃត្រីមាសដំបូង ប៉ុន្តែយកល្អគួរតែព្យាយាមធ្វើវិធីដូចខាងក្រោមនេះផង៖

១ព្យាយាមញ៉ាំអាហារតិចៗតែត្រូវមានជីវជាតិច្រើនផង។ យកល្អគួរតែធ្វើយ៉ាងណាកុំឲ្យឆ្អែតពេក និងកុំឲ្យឃ្លានពេក
២ចៀសវាងអាហាដែលហិរ ឬខ្លាញ់ និងអាហារមានក្លិនឆួលខ្លាំង
៣ប្រើវិធីម៉ាស្សានៅកដៃព្រោះវាអាចជួយខ្លះបានដែរ
៤ពិគ្រោះជាមួយគ្រូពេទ្យអំពីការលេបថ្នាំវីតាមីន B6 និងជាមួយគ្នានឹងថ្នាំ Unisom កន្លះគ្រាប់នៅពេលយប់ ដែលវាត្រូវបានគេរកឃើញថា អាចជួយដល់ការចង្អោបាន
៥ខ្ញីក៏ជួយបន្ថយការចង្អោបានដែរ។ អ្នកអាចញ៉ាំខ្ញីជាលក្ខណៈតែបាន៕