បើអ្នកចង់ក្លាយខ្លួនជាឳពុកម្តាយដែលល្អ សូមអ្នកធ្វើដូចខាងក្រោម។
- ប៉ាម៉ាក់ដែលនៅជិតខ្លួនកូនជានិច្ចនៅពេលដែលកូនមានបញ្ហា គេនឹងផ្តល់ភាពកក់ក្តៅដល់កូន។
- នៅពេលដែលកូនមានរឿង គេមិនស្តីបន្ទោសឱ្យកូនភ្លាមនោះទេ តែគេនឹងសួរហេតុផលកូនជាមុនសិន។
- គេនឹងយកចិត្តទុកដាក់ចំពោះមេរៀនកូនជារៀងរាល់ថ្ងៃ ដោយមិនទុកការងារសំខាន់ជាងកូនទេ។
- នៅពេលដែលគេរវល់នៅចុងសប្តាហ៍ គេនឹងឆ្លៀតពេលនាំកូនទៅដើរលេង ព្រោះគេចង់ឱ្យកូនមានអារម្មណ៍រីករាយនៅចុងសប្តាហ៍ដូចក្មេងដទៃទៀត។
- គេនឹងតែងតែនិយាយលេងជាមួយកូន ព្រោះគេចង់ស្វែងយល់ពីអារម្មណ៍កូន ហើយចង់ឱ្យកូនមានសុភមង្គលជានិច្ច។
- ចំនុចចុងក្រោយគឺគេនឹងមិនឈ្លោះគ្នានៅចំពោះមុខកូនទេ៕