ប្រសិនជារវាងប្តីប្រពន្ធអ្នក មានម្ខាងកើតក្នុងឆ្នាំ៣ខាងលើ ប្រាក់នឹងអាចចូលមកក្នុងឃ្លាំងអ្នកច្រើន។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ប្រសិនជាប្តី ឬប្រពន្ធអ្នក មានម្នាក់កើតក្នុងនេះ នោះគេនឹងអាចនាំលាភខ្ពស់មកជូនម្ខាងទៀត។ ម្យ៉ាងទៀត អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានចិត្តស្មោះត្រង់ មិនធ្វើរឿងដែលធ្វើឲ្យម្ខាងទៀតឈឺចិត្តនោះទេ។ ដូចនេះ បើមានម្ខាងជាឆ្នាំកុរនេះ គ្រួសារអ្នកមិនរសាត់ឡើយ ដោយអាចរស់នៅជាមួយគ្នាដោយមានសុភមង្គល ថែមទាំងអាចនាំទាំងទ្រព្យ និងកូនចៅចូលមកព្រមគ្នាតែម្តង។
ឆ្នាំថោះ
បើប្តី ឬប្រពន្ធអ្នកកើតក្នុងឆ្នាំនេះ នោះគ្រួសារអ្នកនឹងអាចរស់នៅយ៉ាងចុះសម្រុងនឹងគ្នា ដោយធ្វើឲ្យជនទី៣មិនហ៊ានចូលមកទេ។ ដូចនេះ អ្នកនឹងអាចសហការគ្នា ដើម្បីនាំទ្រព្យធំចូលមកក្នុងឃ្លាំងបាន។ ជាហេតុដែលធ្វើឲ្យអ្នកឃ្លាតមិនឆ្ងាយពីជីវភាពសុខស្រួលឡើយ។
ឆ្នាំរោង
ចំពោះប្តី ឬប្រពន្ធដែលកើតក្នុងឆ្នាំនេះ នឹងអាចរក្សាអាពាហ៍ពិពាហ៍បានយូរអង្វែង មិនងាយបែកបាក់ឡើយ ទោះបីជាមានរឿងធំប៉ុណ្ណាក៏ដោយ។ ជាហេតុដែលធ្វើឲ្យជនទី៣ នឹងបាត់ខ្លួនពីអ្នកទាំងពីរ។ ដូចនេះ អ្នកនឹងអាចជួយគ្នាដើរឆ្លងកាត់ផ្លូវដែលលំបាក ដោយឆ្ពោះទៅផ្លូវដែលជោគជ័យខ្លាំងក្នុងជីវិត។ អ្នកនឹងអាចនាំទ្រព្យមកក្នុងផ្ទះបានយ៉ាងច្រើននៅថ្ងៃណាមួយជាមិនខាន៕