សព្វថ្ងៃនេះ មានផលិតផល ក៏ដូចជាការផ្សព្វផ្សាយជាច្រើន អំពីវិធីសាស្ត្រនានា ក្នុងការសម្រកទម្ងន់។ យ៉ាងណាមិញ អ្នកគួរមានការប្រុងប្រយ័ត្ន និងសិក្សាឲ្យបានច្បាស់លាស់ មុននឹងទៅរកសេវាកម្មទាំងនោះ។
ខាងក្រោមនេះ គឺជាដំបូន្មានមួយចំនួន ដែលគ្រូពេទ្យបានណែនាំ មុននឹងអ្នកសម្រកទម្ងន់ ៖
១. កុំតមអាហារទាំងបីពេលឲ្យសោះ មានន័យថា អ្នកត្រូវតែញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងទៀងពេល
២. កុំប្រើប្រាស់ថ្នាំសម្រកទម្ងន់ ដោយមិនបានប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ
៣. មុននឹងប្រើប្រាស់ថ្នាំ ឬអាហារបំប៉ន ត្រូវសិក្សាពីផលិតផលទាំងនោះឲ្យបានច្បាស់លាស់
៤. កុំហាត់ប្រាណលើសកំណត់
៥. ញ៉ាំអាហារមានសុខភាពល្អ ហើយកាត់បន្ថយអាហារញ៉ាំលេង ឬអាហារឆ្អិនស្រាប់
៦. ប្រុងប្រយ័ត្ន ចំពោះរបបអាហារ សម្រាប់អ្នកចង់សម្រកទម្ងន់៕