ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការថែទាំទងផ្សិតរបស់កូនដែលទើបតែកើត។ តើមានអ្វីខ្លះទៅ?
ជាធម្មតា ក្រោយកូនកើតបាន២៤ម៉ោង ទងផ្សិតនោះមិនគួរយកស្បៃរុំនោះទេ ដោយគួរតែដកស្បៃរុំនោះចេញ ទើបធ្វើឲ្យទងផ្សិតនោះឆាប់ស្ងួត និងក្រៀម។ អ្នកអាចយកអាកុលជូតសម្អាតជុំវិញកន្លែងទងផ្សិតនោះឲ្យបាន១ទៅ២ដងក្នុងមួយថ្ងៃ ដោយជូតដានឈាមតិចៗដែលមានលើនោះចេញ ឬមានទឹកអ្វីហូរចេញមកក៏ត្រូវតែជូតចេញដែរ ទើបមិននាំមេរោគចូលក្នុងទងផ្សិត។ ជាពិសេស នៅពេលដែលទងផ្សិតនោះមិនទាន់ជ្រុះ អ្នកមិនគួរឲ្យទឹកចូលទេ ដោយពេលដែលមិនប្រយ័ត្ន ធ្វើឲ្យទឹកចូលទងផ្សិតនោះ អ្នកគួរតែជូតសម្អាតឲ្យស្ងួតភ្លាម ទើបមិនធ្វើឲ្យទងផ្សិតនោះកើតមានក្លិន ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនជាខ្លាំង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855