ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំច ក្នុងចន្លោះថ្ងៃទី១២ ដល់ទី២៤ អ្នកនឹងមានទេវតាជាអ្នកតាមជួយ ដោយធ្វើឲ្យទ្រព្យរបស់អ្នករីកខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យឃ្លាំងទ្រព្យរបស់អ្នកមិនអាចបិទទ្វារបានឡើយ ព្រោះទ្រព្យហូរចូលជាបន្តបន្ទាប់ មិនឈប់សោះ។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំមមែ ក្នុងចន្លោះ១៣ថ្ងៃនេះ អ្នកនឹងមានលាភក្រៅចូលមកច្រើនណាស់ ដោយធ្វើឲ្យប្រាក់ដែលចូលមកមិនតិចទេ។ ជាពិសេស លុយដែលអ្នកអាចចំណេញបាននឹងច្រើនទៅៗជាមិនខានឡើយ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ ចាប់ពីថ្ងៃទី១២ដល់ទី២៤ អ្នកនឹងអាចគេចផុតពីជីវភាពលំបាក ព្រោះមានរឿងល្អចូលមករកអ្នកច្រើនណាស់។ ជាពិសេស បំណុលរបស់អ្នកនឹងអាចសងអស់ ដោយមិនមានជំពាក់នរណាទៀតឡើយ៕