ដើមទ្រូងគឺជាកន្លែងដែលសំខាន់សម្រាប់នារីគ្រប់រូប អ្នកខ្លះមានដើមទ្រូងធំ ហើយអ្នកខ្លះមានទ្រូងតូច។ បើមានដើមទ្រូងតូចនោះវានឹងធ្វើឲ្យសម្រស់អ្នកធ្លាក់ចុះ។ តើនេះមកពីមូលហេតុអ្វីទើបធ្វើឲ្យទ្រូងតូច?

1. ការបរិភោគមិនគ្រប់គ្រាន់ធ្វើឲ្យខ្វះសារធាតុចិញ្ចឹមផ្សេងៗ ជាហេតុធ្វើឲ្យដើមទ្រូងអ្នកលូតលាស់មិនបានល្អ។ ដូចនេះ អ្នកគួរតែបរិភោគឲ្យបានគ្រប់មុខ ទើបអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ នោះសុដន់អ្នកនឹងអាចលូតលាស់បានល្អជាមិនខានឡើយ។

2. ម៉្យាងទៀតវាក៏អាចមកពីតំណរពូជដែរ។ បើម្តាយអ្នកមានទ្រូងតូច ថាមិនត្រូវអ្នកក៏អាចមានទ្រូងតូចដូចគ្នាដែរ។ តំណរពូជនេះ ជារឿងដែលពិបាកបកស្រាយណាស់ ព្រោះវាកើតពីកំណើត ដោយមិនងាយកែប្រែឡើយ។

3. ប្រសិនបើសុខភាពអ្នកខ្សោយឬរាងកាយអ្នកមានជំងឺផ្សេងៗ នោះវាក៏អាចប៉ះពាល់ដល់ការលូតលាស់ដើមទ្រូងរបស់អ្នកដែរ។ ដូចនេះ អ្នកគួរតែឆ្លៀតពេលខ្លះ ដើម្បីហាត់ប្រាណ ទើបអាចធ្វើឲ្យសុខភាពអ្នកល្អ ថែមទាំងអាចធ្វើឲ្យអ្នកមានសុដន់ដែលគួរឲ្យទាក់ទាញទៀតផង។

4. ការស្រកទម្ងន់ក៏អាចធ្វើឲ្យទ្រូងអ្នករួមតូចព្រោះដោយសារតែទម្ងន់ចុះ ដើមទ្រូងនឹងចុះដូចគ្នា។ ដូចនេះ អ្នកមិនគួរប្រើវិធីខុសក្នុងការបញ្ចុះទម្ងន់ឡើយ ទើបមិនបំផ្លាញសម្រស់របស់ទ្រូងរបស់អ្នក។

5. ទម្លាប់អាក្រក់ផ្សេងៗក៏ជាហេតុធ្វើឲ្យទ្រូងតូចមានដូចជា ការផឹកទឹកតិច ការចូលចិត្តបរិភោគរបស់ដែលមានខ្លាញ់ច្រើន ឬការចូលចិត្តដេកផ្កាប់ខ្លួនជាដើម។ ដូចនេះ អ្នកគួរតែកែទម្លាប់នេះចោលខ្លះ ទើបអាចធ្វើឲ្យទ្រូងអ្នកមានលក្ខណៈស្អាតខ្លាំង៕