បញ្ហាបបូរមាត់ជ្រួញខ្លាំងមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាជ្រួញបបូរមាត់ខ្លាំង ៖

១. ខាត់ជាមួយស្ករស

២ ដងក្នុងមួយសប្តាហ៍ ចូរខាត់បបូរមាត់របស់អ្នកជាមួយស្ករសដើម្បីកោសិកាស្បែកងាប់ៗដែលធ្វើឱ្យបបូរមាត់ជ្រួញចេញ។ អ្វីដែលអ្នកត្រូវធ្វើ គឺជ្រលក់ម្រាមដៃជាមួយប្រេងអូលីវ ឬប្រេងដូងបន្តិច រួចរោយស្ករសពីលើ បន្ទាប់មកដុសថ្នមៗក្នុងចលនាបែបរង្វង់លើបបូរមាត់។ ទោះជាយ៉ាងណាកុំប្រើកម្លាំងសង្កត់ខ្លាំងពេក! លាងសម្អាតចេញជាមួយទឹកធម្មតា និងជូតផ្ដិតថ្នមៗរហូតដល់ស្ងួត សឹមលាបក្រែមរលោងផ្ដល់សំណើម។

២. ប្រេងអូលីវ ប្រេងអាល់ម៉ុន និងប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងណាមួយលើបបូរមាត់ជាប្រចាំដើម្បីរក្សាសំណើម។

៣. បញ្ឈប់ការជក់បារី

មិនត្រឹមតែជះឥទ្ធិពលដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែការជក់បារីក៏បណ្ដាលឱ្យបបូរមាត់ប្រែជាជ្រួញខ្លាំងនិងមានសភាពមិនគួរឱ្យទាក់ទាញផងដែរ។ នេះក៏ព្រោះតែការជក់បារីអាចបណ្ដាលឱ្យសសៃឈាមដែលផ្គត់ផ្គង់អុកស៊ីសែននិងសារធាតុចិញ្ចឹមទៅបបូរមាត់ខូចខាត។ អ្វីដែលគួរឱ្យបារម្ភថែមទៀតនោះ គឺធ្មេញនិងអញ្ចាញក៏ទទួលរងផលប៉ះពាល់ផងដែរ!

៤. រក្សារបបអាហារសុខភាពល្អ

របបអាហារត្រឹមត្រូវមានសុខភាពល្អក៏ជួយទប់ស្កាត់បញ្ហាបបូរមាត់ឡើងជ្រួញនិងបន្ថយរូបរាងនៃស្នាមជ្រួញដែលលេចឡើងរួចហើយផងដែរ។ អ្នកគួរព្យាយាមរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ក្នុងរបបអាហារដោយសារធាតុប្រឆាំងអុកស៊ីតកម្មនេះជួយកម្ចាត់រ៉ាឌីកាល់សេរីនិងពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់បបូរមាត់។ វីតាមីន C ក៏ចាំបាច់សម្រាប់សំយោគកូឡាជែនផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង