ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ដែលអ្នកមិនគួរទុកក្នុងទូអាវ។ តើមានអ្វីខ្លះទៅ?

  1. របស់ទី១ អ្នកមិនគួរទុកលុយក្នុងទូអាវរបស់អ្នកឡើយ ព្រោះលុយផ្ទុកមេរោគច្រើនណាស់ក្នុងនោះ ដោយងាយធ្វើឲ្យខោអាវអ្នកប្រឡាក់បាន។ ជាពិសេស ក្នុងទូខោអាវ គ្មានខ្យល់អាកាសចេញចូលឡើយ ដោយគ្មានពន្លឺព្រះអាទិត្យអាចចូលទៅបានទេ។ ប្រសិនជាអ្នកទុកលុយក្នុងនោះយូរ នឹងអាចសាយភាយមេរោគចេញមក ដោយធ្វើឲ្យសុខភាពអ្នករងគ្រោះថ្នាក់ខ្លាំងណាស់។
  2. របស់ទី២ អ្នកមិនគួរទុកក្រដាសអនាម័យ សម្លីអនាម័យ ព្រមទាំងខោទឹកនោមរបស់កូនក្នុងទូអាវទេ ព្រោះក្នុងនោះមានផ្ទុកមេរោគច្រើន ដោយងាយធ្វើឲ្យអ្នក ឬកូនប្រើរួច អាចប្រតិកម្មបាន ដោយសារតែរបស់ទាំងនេះ សុទ្ធតែប្រើជាប់ជាមួយនឹងស្បែកអ្នក។
  3. របស់ទី៣ អ្នកមិនគួរទុកនំកញ្ចប់ ឬអាហារសម្រន់ផ្សេងៗក្នុងទូអាវឡើយ ព្រោះអាចធ្វើឲ្យខោអាវអ្នកជាប់ក្លិនមិនល្អ។ ជាហេតុដែលធ្វើឲ្យយូរទៅ នឹងមានសត្វល្អិតចេញមកបាន។ ដូចនេះ អ្នកមិនគួរទុករបស់៣នេះក្នុងទូខោអាវអ្នកទេ ទើបមិនបំផ្លាញសុខភាពអ្នកយ៉ាងងាយ៕