ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប្រយោជន៍ដែលអ្នកអាចទទួលបានពីការបរិភោគផ្លែប៉ោមក្នុងពេលយប់។ តើមានអ្វីខ្លះទៅ?

  1. ក្រោយពេលដែលអ្នកពិសារផ្លែប៉ោមរួច នឹងអាចជួយការពារអ្នកពីជំងឺទាំងឡាយ ដូចជាជំងឺហឺត និងទឹកនោមផ្អែម ព្រមទាំងជំងឺដែលទាក់ទងនឹងសរសៃឈាមជាដើម។  ជាពិសេស ក៏អាចជួយការពារបេះដូងរបស់អ្នកឲ្យដំណើរការបានល្អផងដែរ។
  2. នៅពេលដែលអ្នកបរិភោគផ្លែប៉ោមរួច ក្រពះអ្នកនឹងអាចដំណើរការបានល្អ។ ជាពិសេស ក្នុងនោះក៏មានផ្ទុកសារធាតុសរសៃច្រើនដែរ ដោយធ្វើឲ្យក្រពះអ្នកមិនងាយកើតមានបញ្ហាអ្វីឡើយ។ ដូចនេះ អ្នកអាចញ៉ាំផ្លែប៉ោមចំនួនមួយផ្លែមុនពេលចូលគេងបាន ព្រោះវាអាចធ្វើឲ្យស្អែកឡើង អ្នកងាយស្រួលបត់ជើងធំខ្លាំងណាស់៕