មនុស្សភាគច្រើនពិបាកនឹងធ្វើឲ្យខ្លួនឯងមានកម្លាំងណាស់ដើម្បីឆ្លងផុតពីការងារដ៏រវល់ពេញមួយថ្ងៃ។ ប៉ុន្តែការញ៉ាំអាហារបានត្រឹមត្រូវអាចជួយបន្ថែមថាមពលដល់រាងកាយបានយ៉ាងល្អ។ បើអ៊ីចឹងមែន តើគួរធ្វើម៉េចខ្លះទៅ?
- ចូរញ៉ាំអាហារជារៀងរាល់បី ទៅបួនម៉ោងម្តង ដើម្បីបង្កើនការរំលាយអាហារ និងបង្ការការឃ្លានអាហារខ្លាំងពេក
- ចូរពិនិត្យទៅមើលទំហំចានដែលអ្នកញ៉ាំ និងចៀសវាងការញ៉ាំច្រើនជ្រុលពេក។ ចូរញ៉ាំត្រឹមតែធ្វើឲ្យអ្នកមានផាសុកភាព តែមិនត្រូវឆ្អែតពេកឡើយ
- ចូរផ្តោតសំខាន់ទៅលើការញ៉ាំអាហារមានតុល្យភាពដូចជា ប្រូតេអ៊ីនសុទ្ធ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ អាហារធ្វើពីទឹកដោះគោគ្មានជាតិខ្លាញ់ ឬមានខ្លាញ់តិច និងខ្លាញ់ផ្តល់សុខភាព
- ចូរចៀសវាងអាហារណាដែលធ្វើឲ្យអស់កម្លាំងដូចជា ភេសជ្ជៈមានជាតិហ្គាសច្រើន ភេសជ្ជៈប៉ូវកម្លាំង និងកាហ្វេមានជាតិស្ករច្រើន។ ចូរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេសទឹកដោះគោស្រស់ ទឹកធម្មតា ឬតែគ្មានជាតិស្ករ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855