ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើក្រោយពេលដែលចូលបង្គន់រួច ក្រដាសអនាម័យដែលប្រើរួច គួរតែបោះចូលទៅក្នុងបង្គន់ ឬធុងសម្រាមទៅ?

តាមពិតទៅ ក្រោយពេលដែលអ្នកប្រើក្រដាសបង្គន់រួច អ្នកអាចបោះចូលទៅក្នុងបង្គន់ រួចចុចទឹកឲ្យវាហូរចុះបាន។ ការធ្វើបែបនេះ នឹងមិនធ្វើឲ្យស្ទះបង្គន់នោះទេ ប្រសិនជាក្រដាសអនាម័យរបស់អ្នកមានលក្ខណៈទន់ ងាយរលាយ។ ជាពិសេស ទឹកបង្គន់ដែលហូរលឿន ក៏មិនងាយធ្វើឲ្យបង្គន់ស្ទះព្រោះការបោះក្រដាសបង្គន់ចូលទៅដែរ។ ផ្ទុយទៅវិញ អ្នកមិនគួរបោះចូលក្នុងធុងសម្រាមឡើយ ព្រោះមេរោគអាចនៅក្នុងធុងសម្រាមនោះច្រើន។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង ពេលដែលអ្នកបោះក្រដាសអនាម័យនោះចូលក្នុងធុងសម្រាមច្រើន ដោយអាចភាយក្លិនឡើងមក ធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមដោយមិនដឹងខ្លួន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង