មានអាហារមួយចំនួន អ្នកម្តាយមិនគួរឲ្យកូនបរិភោគទេ ព្រោះអាចធ្វើឲ្យកូនលូតលាស់មិនបានល្អ។ តើមានអ្វីខ្លះទៅ?
- មុនកូនបាន៣ខែ អ្នកម្តាយមិនគួរឲ្យកូនញ៉ាំអំបិលនោះទេ ព្រោះក្រោយពេលដែលកូនញ៉ាំរួច អាចធ្វើឲ្យក្រលៀនកូនរងសម្ពាធជាខ្លាំង។ ជាពិសេស ក៏ងាយធ្វើឲ្យកូនងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងសរសៃឈាមផងដែរ។
- មុនពេលដែលកូនមិនទាន់គ្រប់១ឆ្នាំ អ្នកម្តាយមិនគួរឲ្យកូនញ៉ាំទឹកឃ្មុំនោះទេ ព្រោះរាងកាយកូនមិនទាន់លូតលាស់គ្រប់ជ្រុងជ្រោយ ដោយពេលដែលញ៉ាំទឹកឃ្មុំរួច អាចធ្វើកូនក្អួត ឬរាកជាដើម។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីអ្វីដែលឲ្យកូនញ៉ាំ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនយ៉ាងងាយ៕