ទោះបីជាស្គាល់ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ប្រទាលកន្ទុយក្រពើអាចប្រើសម្រាប់ដោះស្រាយបញ្ហាសក់ជ្រុះបានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើមានរបៀបប្រើប្រាស់បែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរបៀបប្រើប្រាស់ប្រទាលកន្ទុយក្រពើដោះស្រាយបញ្ហាសក់ជ្រុះ ៖

​១. រូបមន្តប្រទាលកន្ទុយក្រពើសុទ្ធ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាលស្អាត។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

២. រូបមន្តប្រទាលកន្ទុយក្រពើ ក្រូចឆ្មារ និងប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ និងបន្ថែមប្រេងដូង ៣ ស្លាបព្រាបាយចូល។ កូរលាយឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញដូចពេលធម្មតា។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍៕