ស្បូនមានបញ្ហានៅទីនេះសំដៅដល់ស្បូនអ្នកមានដុះដុំសាច់ ដូចនេះនៅពេលដែលអ្នកមានជំងឺនេះអ្នកមិនគួរបរិភោគអាហារមួយចំនួនឡើយ បើពុំដូច្នោះទេ ដុំសាច់នោះអាចនឹងកាត់តែធំ ដូចនេះតើមានអាហារអ្វីខ្លះដែលមិនអាចពិសារបាននោះ?

អាហារត្រជាក់

អាហារត្រជាក់នៅទីនេះសំដៅដល់អាហារមួយចំនួនដូចជា ៖ អាហារដែលក្លាសេក្នុងទូរទឹកកកយូរ ទឹកកកឈូស ភេសជ្ជៈដែលត្រជាក់ សាឡាត ត្រីឆៅ ពពួកអាហារទាំងនេះអ្នកគួរតែចៀសកុំបរិភោគឱ្យសោះ បើអ្នកចៀសមិនបាន វានឹងធ្វើឱ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរ។

អាហារក្តៅ

ក្រៅពីអាហារដែលត្រជាក់ខាងលើ អ្នកក៏មិនត្រូវពិសារអាហារដែលក្តៅដែរ អាហារទាំងនោះមានដូចជា ៖ អាហារបំពងខ្លាញ់ អាហារដែលអាំង ហើយអ្នកក៏មិនត្រូវទទួលទានសាច់ក្ងាន សាច់ពពែ បង្គារ ក្តាម ម្រេច និងខ្ញីជាដើម ព្រោះវាសុទ្ធតែអាចធ្វើឱ្យជំងឺអ្នកកាន់តែអាក្រក់ថែមទៀត។

អាហារដែលប៉ូវ

នៅពេលដែលអ្នកមានជំងឺនេះ អ្នកមិនត្រូវបរិភោគអាហារដែលប៉ូវ ឬប៉ូវខ្លាំងនោះទេ ព្រោះវាមិនល្អឡើយសម្រាប់ជំងឺអ្នក អាហារប៉ូវនៅទីនេះសំដៅដល់ការប្រើថ្នាំចិនដើម្បីប៉ូវ ដូចនេះមុននឹងអ្នកប្រើថ្នាំទាំងនោះ អ្នកគួរពិគ្រោះជាមួយពេទ្យចិនសែរជាមុនសិន។

វីតាមីនE

អាហារដែលមានវីតាមីនE ទឹកសណ្តែក សណ្តែកលឿង និងផលិតផលដែលធ្វើពីសណ្តែកក៏មិនត្រូវបរិភោគច្រើនដែរ អ្នកត្រូវតែកាត់បន្ថយទើបវាមិនប៉ះពាល់ដល់ជំងឺអ្នក ដែលអាចធ្វើឱ្យជំងឺអ្នកពិបាកព្យាបាល។

  • បញ្ជាក់ ៖ ក្រៅពីតមអាហារទាំងលើមិនបរិភោគ អ្នកត្រូវតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលយកការព្យាបាល ទើបជំងឺអ្នកឆាប់ជាសះស្បើយ៕