ប្រសិនជាកូនរបស់អ្នកតែងតែពិបាកក្នុងការចូលគេង អ្នកម្តាយអាចប្រើវិធីនេះបាន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលសកម្មភាពរបស់កូនប្រែជាយឺត ដោយប្រតិកម្មមិនលឿនដូចមុន។ ជាពិសេស ពេលដែលកូនបៅ ប្រែជាប៊ឺតរាងយឺត ដោយប៊ឺតៗឈប់ មានន័យថា កូនងងុយគេងហើយ។ ដូចនេះ អ្នកម្តាយអាចលួងកូនឲ្យចូលគេងបាន។
- នៅពេលដែលកូនប្រែជាមិនសូវរពិសដូចមុន ដោយមិនសូវចាប់អារម្មណ៍ពីរបស់ប្លែកៗនៅចំពោះមុខ មានន័យថា កូនកំពុងតែងងុយគេង។ ដូចនេះ អ្នកម្តាយអាចនាំកូនទៅគេងបាន នោះកូននឹងគេងលក់បានលឿនជាមិនខានឡើយ។
- ប្រសិនជាភ្នែករបស់កូនប្រែជាទន់ ត្របកភ្នែកធ្លាក់ ហើយតែងតែស្ងាប បញ្ជាក់ថា កូនងងុយគេងហើយ។ ដូចនេះ អ្នកម្តាយអាចលួងកូនឲ្យចូលគេងបាន។ កូនម្នាក់ៗ តែងមានមុខសញ្ញាផ្សេងៗគ្នាក្នុងការបង្ហាញអ្នកម្តាយថាគេងងុយគេង។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេត ទើបអាចលួងកូនឲ្យគេងបាន។ បើពុំដូច្នោះទេ កូននឹងយំរករឿងពេលដែលគេងងុយគេងខ្លាំង ហើយមិនបានគេង៕