នារីមិនថាពេលណាទេគឺត្រូវតែរក្សាសម្រសខ្លួនឯងជានិច្ច ព្រោះវាជាអាវុធសំខាន់ដែលនារីត្រូវតែមាន។ ដូចនេះយើងខ្ញុំនឹងណែនាំអ្នកពីអាហារមួយចំនួនដែលអាចធ្វើឲ្យអ្នកកាន់តែពិសារកាន់តែក្មេង។

សាច់ត្រី

នៅក្នុងសាច់ត្រីមានប្រូតេអ៊ីនជាច្រើនដែលអាចជួយធ្វើឲ្យអ្នកនៅក្មេងជានិច្ច។

ផ្កាខាត់ណា

នៅក្នុងផ្កាខាត់ណានេះមានសារធាតុដែលអាចជួយអ្នកទប់ទល់នឹងភាពចាស់បានដែលអ្នកវិទ្យាសាស្ត្រទើបតែរកឃើញ។

ត្រឡាច

នៅក្នុងត្រឡាចមានវីតាមីនខ្ពស់ដែលអាចជួយការពារ និងប្រឆាំងនឹងការជ្រួញដំណាក់កាលដំបូងដែលអាចកើតលើស្បែកអ្នក ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យស្បែកអ្នកមានលក្ខណៈទន់ និងម៉ត់រលោង។

ខ្ទឹមក្រហម

នៅក្នុងខ្ទឹមក្រហមនេះមានប្រូតេអ៊ីនខ្ពស់ណាស់ ថែមទាំងមានសារធាតុជាច្រើនទៀតដែលអាចជួយជម្រះជាតិពុលពីឈាមអ្នក បញ្ចុះកាឡូរី និងជួយការពារមិនឲ្យអ្នកឆាប់ចាស់ទៀតផង។

តៅហ៊ូ

ក្រៅពីពពួកត្រី និងបង្គារ តៅហ៊ូគឺជាអាហារដែលមានប្រូតេអ៊ីនខ្ពស់ដូចគ្នា ដូចនេះអ្នកគួរតែពិសារច្រើនដើម្បីសុខភាព និងសម្រសអ្នក។

ស្ពៃក្តោប

នៅក្នុងបន្លែប្រភេទនេះមានវីតាមីនខ្ពស់ដែលអាចជួយឲ្យក្រពះនិងពោះវៀនដំណើរការល្អ នោះប្រព័ន្ធរំលាយអាហារអ្នកនឹងនៅក្មេង ម្យ៉ាងទៀតវាក៏ជួយអ្នកបញ្ចេញជាតិពុលមកក្រៅដែរ។

ផ្លែប៉ោម

ក្រោយពេលដែលអ្នកពិសារផ្លែប៉ោមនេះរួច វានឹងធ្វើឲ្យអ្នកអាចចៀសផុតពីជំងឺស្បែកផ្សេងៗ ជាងនេះទៅទៀត វានឹងជួយធ្វើឲ្យស្បែកអ្នកទន់ និងភ្លឺ។

ការ៉ុត

នៅក្នុងការ៉ុតនេះមានវីតាមីនA ដែលអាចធ្វើឲ្យសក់អ្នកមានលក្ខណៈភ្លឺ និងធ្វើឲ្យស្បែកមានលក្ខណៈម៉ត់រលោង។

ប៉េងប៉ោះ

បន្លែប្រភេទនេះអាចជួយអ្នកឲ្យមានអារម្មណ៍បរិភោគអាហារ មានកម្លាំង និងអាចជួយឲ្យស្បែកអ្នកសបាន។

ផ្លែក្រូច

ផ្លែឈើប្រភេទនេះជាផ្លែឈើដែលមានវីតាមីនCជាច្រើន ដែលអាចជួយសម្លាប់មេរោគជាច្រើនក្នុងរាងកាយអ្នក និងជួយជម្រះជាតិពុលចេញមកក្រៅអស់ទៀត៕