មានកូនមួយចំនួន តែងកើតមានអាការៈគេងមិនស្ងប់សោះក្នុងពាក់កណ្តាលយប់ ដោយតែងយំរករឿងជានិច្ច ធ្វើឲ្យអ្នកម្តាយគេងមិនបានសោះ។ តើមកពីមូលហេតុអ្វីខ្លះទៅ?
- នៅពេលដែលកូននោម ស្រែកទឹក ក្តៅ ឬត្រជាក់ នឹងធ្វើឲ្យកូនមិនស្រួលក្នុងខ្លួន។ ដូចនេះ កូននឹងប្រើការយំមកប្រាប់អ្នកម្តាយ ព្រោះកូននៅមិនទាន់ចេះនិយាយប្រាប់នៅឡើយទេ។
- នៅពេលដែលកូនមិនស្រួលខ្លួន ដោយកើតមានជំងឺអ្វីមួយ ក៏កូនយំរករឿងខ្លាំងដូចគ្នា ព្រោះកូនមិនចេះប្រើសម្តីមកប្រាប់អ្នកទេ ដោយមានតែប្រើការយំនេះទេ ទើបអាចប្រាប់អ្នកម្តាយបាន។ ដូចនេះ នៅពេលលដែលកូនតែងយំរករឿងខ្លាំង គេងមិនស្ងប់ អ្នកម្តាយគួរតែប្រយ័ត្នពីបញ្ហាទាំងនេះ ទើបអាចការពារសុវត្ថិភាព និងសុខភាពកូនបានយ៉ាងល្អ៕