ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្រោយពេលដែលរៀបការរួច ទើបស្វាមីអាចស្រឡាញ់អ្នកខ្លាំង។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរមើលថែគេទុកដូចជាកូនអ្នកឡើយ ព្រោះគេជាស្វាមីអ្នក។ បើអ្នកមើលថែទាំគេដូចជាកូន នោះនឹងអាចឲ្យគេមានអារម្មណ៍ថាអ្នកជាម្តាយ មិនមែនជាប្រពន្ធឡើយ។ ដូចនេះ គេនឹងមើលមិនឃើញការលះបង់របស់អ្នកឡើយ ដោយគិតថារឿងដែលអ្នកលះបង់ ជាការដែលអ្នកគួរតែធ្វើ។
  2. អ្នកមិនគួរឲ្យប្តីអ្នកមានអារម្មណ៍ថា គេមិនបានលះបង់អ្វី ហើយទទួលបានយ៉ាងងាយនោះទេ ព្រោះគេអាចនឹងមិនថែរក្សាអ្នកបានល្អឡើយនៅពេលដែលគេបានអ្វីដោយងាយ។
  3. អ្នកមិនគួរឲ្យគេដឹងថាពិភពរបស់អ្នកមានតែគេនោះទេ ព្រោះអាចធ្វើឲ្យគេគិតថា អ្នកគ្មានគេមិនបាន។ នៅពេលដែលគេមានអារម្មណ៍បែបនេះ នោះគេនឹងអាចធ្វើបាបចិត្តអ្នកខ្លាំង ព្រោះគេដឹងថាអ្នកឃ្លាតមិនឆ្ងាយពីគេឡើយ ដោយអត់គេមិនបាន។
  4. អ្នកមិនគួរធ្វើឲ្យគេដឹងថា អ្នកចាកចេញពីគេមិនបានឡើយ ព្រោះបើអ្នកធ្វើបែបនេះ នោះអ្នកនឹងត្រូវបានគេជាន់ ដោយមិនអាចទទួលបានការស្រឡាញ់ឡើយ។ ដូចនេះ អ្នកគួរតែធ្វើខ្លួនឲ្យបានរឹងមាំ ដើម្បីអាចការពារចិត្តរបស់គេបាន។
  5. នៅពេលដែលគេធ្វើមិនល្អដាក់អ្នក អ្នកមិនគួរទ្រាំ និងអត់ធ្មត់មិននិយាយឡើយ ព្រោះនេះមិនមែនជាការបញ្ជាក់ការស្រឡាញ់ទេ ប៉ុន្តែជាការបង្ហាញថាគេមានអំណាចលើអ្នក។ ដូចនេះ អ្នកគួរតែចេះតវ៉ាខ្លះ ដោយមិនគួរសម្ងំឲ្យគេធ្វើតាមចិត្តឡើយ ទើបអាចរក្សាការស្រឡាញ់បាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង