ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកម្តាយគួរតែប្តូរខោទឹកនោមឲ្យកូន។ តើមានអ្វីខ្លះទៅ?
តាមពិតទៅរយៈពេលនៃការផ្លាស់ប្តូរខោទឹកនោមរបស់កូន គឺអាស្រ័យទៅលើការបត់ជើងតូចរបស់កូននីមួយៗ។ នៅពេលដែលកូននោមរួច ឬបត់ជើងធំរួច អ្នកម្តាយគួរតែផ្លាស់ប្តូរឲ្យកូនភ្លាម ព្រោះបើទុកយូរ នឹងធ្វើឲ្យស្បែកកូនរបួស ប្រែជាកន្ទួលក្រហមយ៉ាងងាយ។ ជាធម្មតា ចន្លោះពី២ទៅ៣ម៉ោង កូននឹងបត់ជើងតូចម្តង។ ប៉ុន្តែបើកូនដែលមានទឹកនោមតិច ចន្លោះពី៣ទៅ៥ម៉ោង ទើបកូននោមម្តង។ ដូចនេះ អ្នកម្តាយគួរតែមើលតាមស្ថានភាព ដើម្បីផ្លាស់ប្តូរខោទឹកនោមឲ្យកូន៕