ប្រសិនជាកូនអ្នកជាបុគ្គលដែលចូលចិត្តប្តឹងអ្នកគ្រប់រឿង អ្នកអាចសាកល្បងអនុវត្តតាមវិធីរបស់វេបសាយhealth.com.khបាន។ តើមានវិធីអ្វីខ្លះទៅ?

  1. នៅពេលដែលកូនមកប្តឹងអ្នកភ្លាម អ្នកមិនគួរទៅស្តីបន្ទោស ឬវ៉ៃម្នាក់ដែលកូនអ្នកប្តឹងភ្លាមនោះទេ ដោយអ្នកគួរតែស្វែងយល់ឲ្យច្បាស់ពីបញ្ហាជាមុនសិន ទើបអ្នកមិនដាក់ទោសខុសមនុស្ស។
  2. បើកូនចូលចិត្តប្តឹង អ្នកគួរតែធ្វើឲ្យគេដឹងថាពេលណាដែលគេអាចប្តឹងបាន ហើយពេលណាមិនគួរប្តឹង។ ការធ្វើបែបនេះ ដើម្បីឲ្យកូនអាចកែចរិតចូលចិត្តប្តឹងចោល។ ដូចនេះ អ្នកគួរតែអប់រំ និងធ្វើជាគំរូល្អដល់កូនរបស់អ្នក។
  3. នៅពេលដែលកូនមកប្តឹង អ្នកអាចឲ្យគេគូសរូបទាំងឡាយដែលកើតឡើង ដើម្បីយកឲ្យអ្នកមើល។ បើគេមកប្តឹងម្តង អ្នកគួរតែឲ្យគេគូសរូបម្តងពីស្ថានភាពទាំងឡាយដែលបានកើតឡើង។ នៅពេលដែលអ្នកធ្វើបែបនេះយូរ នោះកូនអ្នកនឹងអាចខ្ចិល ហើយមិនមកប្តឹងទៀតទេ។ ដូចនេះ អ្នកអាចប្រើវិធីទាំងឡាយនេះបាន ដើម្បីទប់កូនកុំឲ្យបន្តប្តឹងទៀត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង