ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើទៅលើទារកដែលទើបនឹងកើត ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់គេបាន។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរបើកFlashនៅពេលដែលថតរូបទារកទេ ព្រោះភ្នែករបស់គេនៅមិនទាន់លូតលាស់បានគ្រប់គ្រាន់។
- ទោះបីជាអ្នកស្រឡាញ់យ៉ាងណា ក៏មិនគួរថើបមាត់របស់ទារកដែរ ព្រោះប្រព័ន្ធការពាររាងកាយរបស់គេនៅមិនទាន់រឹងមាំ។ ដូចនេះ គេងាយនឹងឆ្លងជំងឺពីអ្នកណាស់។
- ខោអាវរបស់កូននៅពេលដែលទិញមក អ្នកគួរតែលាងសម្អាតជាមុនសិន ទើបឲ្យគេស្លៀក។ នៅពេលដែលអ្នកមិនបោក វានឹងធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់កូនបាន។
- នៅពេលដែលគេគេងលក់ អ្នកគួរតែបិទភ្លើង ទើបមិនប៉ះពាល់ដល់ដំណេករបស់កូន។ ម្យ៉ាងទៀត វាក៏មិនប៉ះពាល់ដល់ការលូតកម្ពស់របស់កូនផងដែរ។
- អ្នកមិនគួរស្លៀកពាក់ច្រើនជាន់ពេកឲ្យគេទេ ព្រោះអាចប៉ះពាល់ដល់ការលូតលាស់ឆ្អឹងរបស់គេបាន។
- នៅពេលដែលកូនយំ អ្នកមិនគួរពរគេបង្វិលចុះឡើងឡើយ ព្រោះអាចប៉ះពាល់ដល់ខួរក្បាលរបស់គេបាន។
- អ្នកមិនគួរបង្ខំឲ្យគេនោម ឬបត់ជើងធំនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គេបាន។ ដូចនេះ អ្នកគួរតែបណ្តោយឲ្យគេនោមដោយខ្លួនឯង។
- អ្នកមិនគួរកោរសក់ឲ្យកូននោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់គេបានយ៉ាងងាយជាទីបំផុត៕