ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួនដែលអ្នកគួរតែប្រយ័ត្ននៅពេលដែលអ្នកមានអាយុក្រោយ៤៥ឆ្នាំ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលរាងកាយអ្នកស្រាប់តែឈឺ មិនថាឈឺចុកចាប់កន្លែងណាទេ។ នៅពេលដែលអាការៈនេះរក្សារហូតដល់មួយអាទិត្យ មិនថាឈឺចុចចាប់ខ្លាំង ឬតិចទេ អ្នកគួរតែទៅពិនិត្យសុខភាព។ អាការៈនេះអាចជាអាការៈដែលបង្ហាញថា អ្នកប្រហែលជាកើតមហារីកពោះវៀនធំ ឬថ្លើមជាដើម។
- នៅពេលដែលអ្នកនោមឈាម បង់ជើងធំឈាម ឬច្រមុះចេញឈាម អ្នកគួរតែទៅពិនិត្យជាបន្ទាន់។ អាការៈទាំងនេះអាចបង្ហាញអ្នកថា អ្នកប្រហែលកើតមហារីកពោះវៀន ឬក្រលៀនជាដើម។
- នៅពេលដែលអ្នកពិបាកលេបអាហារចាប់ពីមួយខែឡើងទៅ អ្នកគួរតែទៅពិនិត្យនៅមន្ទីរពេទ្យ ដើម្បីអាចព្យាបាលបានទាន់ពេល។
- ប្រសិនជាអណ្តាតអ្នកស្រាប់តែកើតមានដុំពណ៌ស នោះអ្នកប្រហែលអាចនឹងប្រឈមមុខនឹងជំងឺមហារីកហើយ។ ដូចនេះ អ្នកគួរតែទៅពិនិត្យជាបន្ទាន់ ទើបអាការៈមិនធ្ងន់ធ្ងរ៕