ប្រសិនជាអ្នក ជាបុគ្គលដែលកើតក្នុងឆ្នាំទាំង៤ខាងលើនេះ អ្នកនឹងអាចមានមាសចូលច្រើននៅពេលដែលចាស់ទៅ។ តើមានអ្វីខ្លះទៅ?

ឆ្នាំច

អ្នកដែលកើតក្នុងឆ្នាំនេះ កើតមកគឺមានជីវិតល្អតែម្តង ថែមទាំងអាចនាំលាភជូនម្តាយឳពុកទៀតផង។ គេជាមនុស្សដែលពុំសូវជួបឧបសគ្គតាំងពីតូច ថែមទាំងជាមនុស្សដែលមានចិត្តល្អ។ ដូចនេះ នៅពេលដែលកាន់តែចាស់ គេនឹងអាចទទួលបានមាសច្រើនជាមិនខានឡើយ។

ឆ្នាំវក

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលតែងតែមានគេបញ្ជូនទ្រព្យមកឲ្យដល់ផ្ទះ។ ជាពិសេស មិនថាគេធ្វើអ្វីទេ សុទ្ធតែងាយចំណេញបានប្រាក់ទាំងអស់។ ជាហេតុដែលធ្វើឲ្យគេអាចសន្សំបានយ៉ាងច្រើននៅពេលដែលចាស់ទៅ។

ឆ្នាំរោង

នៅពេលដែលអ្នកបញ្ចេញកម្លាំងកាន់តែច្រើន នោះអ្នកនឹងអាចទទួលបានផលកាន់តែខ្ពស់។ ម្យ៉ាងទៀត គេក៏ជាមនុស្សដែលមានបុណ្យខ្ពស់ដែរ។ ជាហេតុដែលធ្វើឲ្យគេមិនក្រឡើយនៅពេលដែលចាស់ទៅ។

ឆ្នាំឆ្លូវ

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលលំបាកមុន ហើយសុខក្រោយ។ ម្យ៉ាងទៀត គេជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ដោយនៅពេលដែលគេកាន់តែប្រឹង​ នឹងកាន់តែមានជាមិនខាន៕