របបអាហារចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយ ព្រមទាំងភាពរឹងមាំនៃសាច់ដុំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើដើម្បីឱ្យសាច់ដុំរឹងមាំប្រសើរអ្នកគួរមានរបបអាហារបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជួយឱ្យសាច់ដុំរឹងមាំ ៖

១. ត្រីសាលម៉ុន

ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីនគុណភាពខ្ពស់និងជាតិខ្លាញ់សុខភាពល្អនោះ គឺត្រីសម្បូរខ្លាញ់សាលម៉ុន។ ត្រីសាលម៉ុនមិនត្រឹមតែជួយក្នុងការបង្កើនសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយទាំងមូលតាមរយៈអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលវាមានផ្ទុក។

២. សណ្ដែក

ក្រៅពីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន សារធាតុ folate ជាតិទង់ដែង និងវីតាមីន B ល្អចំពោះសាច់ដុំហើយនោះ សណ្ដែកក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។

៣. សាច់ទ្រូងមាន់

នោះក៏ព្រោះតែសាច់ទ្រូងមាន់មានផ្ទុកប្រូតេអ៊ីននិងវីតាមីន B ខ្ពស់ ប៉ុន្តែជាតិខ្លាញ់និងកូឡេស្តេរ៉ូលមិនល្អទាបដែលប្រសើរចំពោះសុខភាពរាងកាយទាំងមូល រួមទាំងសាច់ដុំ។ 

៤. សាច់គោគ្មានខ្លាញ់

ជាអាហារដែលប្រសើរបំផុតជួយឱ្យឡើងសាច់ដុំឆាប់រហ័ស។ សាច់គោគ្មានខ្លាញ់មានផ្ទុក leucine និង creatine ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សាច់ដុំ និងការកើនឡើងនូវជាលិកាសាច់ដុំថ្មី។ទោះជាយ៉ាងណាការទទួលទានច្រើនពេកក៏មិនល្អដែរសម្រាប់សុខភាព។

៥. ស៊ុត

ស៊ុត ជាប្រភេទនៃអាហារដ៏ប្រសើរបំផុតសម្រាប់ការកសាងបង្កើនសាច់ដុំមានសុខភាពល្អ។ ស៊ុតមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនគុណភាពខ្ពស់ និងជាតិខ្លាញ់សុខភាពល្អ។ ដូច្នេះដើម្បីអាចកើនទម្ងន់ និងឡើងសាច់ដុំឆាប់រហ័ស ក៏ដូចជារក្សាបាននូវសុខភាពរាងកាយរឹងមាំ ចូរទទួលទានស៊ុតឱ្យបាន ៣ គ្រាប់ក្នុងមួយថ្ងៃ។

៦. គ្រាប់ធញ្ញជាតិ

ដើម្បីបង្កើនម៉ាសសាច់ដុំគ្មានខ្លាញ់ចូរព្យាយាមទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃជាប្រចាំ។ នោះក៏ព្រោះតែក្រៅពីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនហើយនោះ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមផ្សេងទៀតដែលរាងកាយត្រូវការចាំបាច់ដើម្បីបង្កើនសាច់ដុំផងដែរ៕