ក្រៅពីតំណពូជនិងវ័យហើយនោះ ក៏នៅមានកត្តាមួយចំនូនផ្សេងទៀតដែលអាចបណ្ដាលឱ្យចុងសុដន់ប្រែជាពណ៌ខ្មៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាកើតឡើងនៅពេលអ័រម៉ូនមានភាពប្រែប្រួលក្នុងរាងកាយរបស់មនុស្សស្រីដូចជាកំឡុងពេលមករដូវនិងមានផ្ទៃពោះ។ ការបំបោះដោះកូននិងឥទ្ធិពលនៃថ្នាំមួយចំនួនក៏ជាមូលហេតុទូទៅបំផុតដែរ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហាខ្មៅចុងសុដន់ ៖
១. ទឹកក្រូចឆ្មារស្រស់និងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកឃ្មុំ រួចលាបល្បាយលើចុងសុដន់។ រងចាំសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
២. ទឹកក្រូចស្រស់
ក៏មិនខុសពីទឹកក្រូចឆ្មារស្រស់ដែរ ប៉ុន្តែបើនៅពេលលាបអ្នកមានអារម្មណ៍ឈឺ ឬផ្សា ចូរលាយទឹកក្រូចស្រស់ជាមួយទឹកធម្មតាជាមុនសិន។ រងចាំសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
៣. ល្ហុងទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបល្ហុងទុំដែលកិនម៉ដ្ឋលើចុងសុដន់។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
៤. ផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំឱ្យម៉ដ្ឋ រួចលាបលើចុងសុដន់។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញ។
៥. ត្រសក់
គ្រាន់តែប្រើប្រាស់ចំណិតត្រសក់ដុសម៉ាស្សាថ្នមៗលើចុងសុដន់ជាការស្រេច។
៦. ទឹកដោះគោស្រស់
ការលាបទឹកដោះគោស្រស់ជាប្រចាំលើចុងសុដន់ក៏ជួយឱ្យចុងសុដន់ប្រែជាមានពណ៌ស្រស់ស្អាតបានដែរ។ នេះក៏ព្រោះតែទឹកដោះគោស្រស់មានផ្ទុកអាស៊ីត Lactic។
ប្រយ័ត្ន! ទោះជាយ៉ាងណាកុំអនុវត្តរូបមន្តធម្មជាតិទាំងនេះលើសកម្រិតពេកដោយវាអាចបង្កការរលាកនិងបណ្ដាលឱ្យចុងសុដន់កាន់តែខ្មៅឡើង។ ជាពិសេសរូបមន្តទឹកក្រូចស្រស់ និងទឹកក្រូចឆ្មារស្រស់៕