ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យសុខភាពកូនរឹងមាំ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែឲ្យកូនញ៉ាំការ៉ុត ព្រោះសារធាតុដែលមានក្នុងបន្លែមួយនេះ អាចជួយឲ្យកូនលូតលាស់បានល្អ ថែមទាំងជួយភ្នែកកូនភ្លឺផងដែរ។ ដូចនេះ អ្នកម្តាយគួរតែចម្អិនការ៉ុតឲ្យកូនញ៉ាំ ទើបកូនមានសុខភាពដែលល្អ។
- ប៉េងប៉ោះ ក៏អ្នកម្តាយគួរតែឲ្យកូនបរិភោគដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុជាច្រើន ដែលធ្វើឲ្យភ្នែកកូនមិនងាយខូច ថែមទាំងធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំខ្លាំង ដោយធ្វើឲ្យកូនមិនងាយកើតមានជំងឺអ្វីទេ។
- ផ្លែប៉ោម អ្នកគួរតែឲ្យកូនញ៉ាំ ព្រោះសារធាតុសរសៃដែលមានក្នុងផ្លែប៉ោម នឹងជួយកូនមិនឲ្យកើតមានអាការៈទល់លាមក ព្រោះវាអាចជួយឲ្យក្រពះ និងពោះវៀនកូនដំណើរការបានល្អ។ ដូចនេះ អ្នកម្តាយគួរតែឲ្យកូនញ៉ាំបន្លែ និងផ្លែឈើ៣នេះ ដើម្បីសុខភាពរឹងមាំ៕