ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញអ្នកម្តាយថា កូនអ្នកឆ្លាតណាស់។ តើមានអ្វីខ្លះទៅ?
- កូនដែលទើបតែកើតចេញមកប្រៀបដូចជាក្រដាសសមួយសន្លឹកដែលមិនទាន់ប្រឡាក់ត្រូវថ្នាំពណ៌អញ្ចឹង។ ប្រសិនជាកូនមានគំនិតប្លែកខ្លាំង ដោយបញ្ចេញជាសម្មភាពប្រាប់អ្នក មានន័យថា កូននេះនឹងឆ្លាតខ្លាំងណាស់។
- កូនដែលមានភ្នែកដែលពោរពេញដោយពន្លឺ មើលទៅប្លែកជាងអ្នកដទៃតែម្តង ជាកូនដែលមានប្រាជ្ញាខ្ពស់ខ្លាំងពេលដែលគេធំឡើង។ ជាហេតុដែលធ្វើឲ្យគេអាចជោគជ័យច្រើន។
- ប្រសិនជាកូនតែងសង្កេតអ្វីបានល្អិតល្អន់ជាងអ្នកដទៃ ហើយការចងចាំល្អខ្លាំង មានន័យថា កូនអ្នកឆ្លាតណាស់ ដោយគេរៀនអ្វីក៏ចេះលឿនដែរ។ ជាហេតុដែលធ្វើឲ្យគេអាចសម្រេចគ្រប់រឿង។
- នៅពេលដែលកូនចូលចិត្ត និងពូកែហាត់ប្រាណ ក៏ជាមុខសញ្ញាប្រាប់អ្នកថាកូនមានប្រាជ្ញាខ្ពស់ដែរ ព្រោះពេលកូនហាត់ប្រាណ អាចជួយឲ្យខួរក្បាលគេលូតលាស់បានយ៉ាងល្អ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855