ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលប្រាប់អ្នកថា កូនអ្នកឈឺហើយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនគេង ហើយកើតមានអាការៈពិបាកដកដង្ហើម អ្នកម្តាយគួរតែប្រយ័ត្ន ដោយគួរតែនាំកូនទៅមន្ទីរពេទ្យពិនិត្យ ទើបមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរកើតឡើងលើខ្លួនរបស់កូន។
- ជាធម្មតា កូនទើបតែចូលគេង នឹងអាចបែកញើសក្បាល ដោយប្រែជាមិនបែកញើសពេលដែលគេគេងលក់ស្កប់។ ប៉ុន្តែបើកូនបែកញើសខ្លាំងក្នុងដំណាក់កាលដែលគេគេងលក់ស្រួល ជាអាការៈដែលបង្ហាញអ្នកម្តាយថាកូនឈឺហើយ ដោយគួរតែនាំគេទៅមន្ទីរពេទ្យដើម្បីពិនិត្យឲ្យបានច្បាស់។
- ប្រសិនជាក្នុងពេលកូនគេង កូនតែងរករឿងច្រើន ហើយក្រវីលក្បាល យកដៃចាប់ត្រចៀក ព្រមទាំងក្តៅខ្លួន មានន័យថា កូនឈឺហើយ។ ដូចនេះ អ្នកម្តាយគួរតែនាំកូនទៅឆែតមើលសុខភាព ទើបសុខភាពកូនមិនគ្រោះថ្នាក់ខ្លាំង៕