ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ចូលចិត្តរៀន ថែមទាំងចូលចិត្តដាក់ចិត្តដាក់កាយធ្វើ។ ជាពិសេស គេមិនខ្លាចទេទុក្ខលំបាក។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានការថែរក្សាពីទេវតាទ្រព្យ។ ដូចនេះ លុយដែលគេមានចាយនឹងមិនខ្វះនោះឡើយ។
ឆ្នាំជូត
ឆ្នាំជូត ធ្វើអ្វីក៏យកចិត្តទុកដាក់ដែរ ថែមទាំងអាចរកឃើញផ្លូវទ្រព្យរបស់ខ្លួន។ ជាពិសេស ក៏មានអ្នកចេញមុខជួយដែរ ដោយធ្វើឲ្យគេអាចចំណេញបានលុយដែលធំតែម្តង។ ដូចនេះ គេនឹងមានលុយដែលរាប់មិនអស់ឡើយ។
ឆ្នាំរកា
ឆ្នាំរកា ជាបុគ្គលដែលមាននិស្ស័យល្អជាមួយអ្នកដទៃ ដោយពេលដែលគេមានបញ្ហាអ្វីមួយ តែងមានអ្នកចេញមុខជួយជានិច្ច។ ជាពិសេស ការងារដែលគេធ្វើ គេតែងតែធ្វើដោយម៉ត់ចត់។ ជាហេតុដែលធ្វើឲ្យទ្រព្យគេមានច្រើនក្នុងឃ្លាំង៕