ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានផ្លែស្វាយ ប៉ុន្តែជាញឹកញយតែងចិតសំបកចេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអ្នកដឹងទេថាសំបកស្វាយអាចផ្ដល់អត្ថប្រយោជន៍ល្អៗចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរញ៊ាំស្វាយទាំងសំបក ៖

១. វាជួយគ្រប់គ្រងកម្រិតនៃជាតិស្ករនិងកូឡេស្តេរ៉ូល

សំបកស្វាយមានផ្ទុកសមាសធាតុសំខាន់ៗមួយចំនួនរួមបញ្ចូលទាំងវីតាមីន C និងជាតិសសៃដែលអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករនិងកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងប្រសើរ។

២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

សំបកស្វាយក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។

៣. មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក

ក្រៅពីជំងឺមហារីកហើយនោះការទទួលទានផ្លែស្វាយទាំងសំបកក៏អាចកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ និងជំងឺទឹកនោមផ្អែមបានផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ។

៤. ល្អសម្រាប់ភ្នែក

មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតដែលសំបកផ្លែស្វាយមានផ្ទុក គឺវីតាមីន A។ វីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពាររ៉េទីនភ្នែក។

៥. ទប់ស្កាត់បញ្ហាទល់លាមក

នេះក៏ព្រោះតែសំបកផ្លែស្វាយមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយសម្រួលចលនាពោះវៀនទប់ស្កាត់អាការៈទល់លាមក៕