ទោះបីជាស្គាល់និងធ្លាប់ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនដែលចាប់អារម្មណ៍ពីអត្ថប្រយោជន៍ដ៏ប្រសើរនៃអាហារនេះចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្សិតអយស្ទ័រអាចផ្ដល់ផលល្អអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលផ្សិតអយស្ទ័រក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. វាជួយបង្កើនអារម្មណ៍ល្អប្រសើរ
នេះក៏ព្រោះតែផ្សិតអយស្ទ័រមានផ្ទុកសម្បូរទៅដោយវីតាមីន D ដែលចាំបាច់ក្នុងការលើកកម្ពស់អារម្មណ៍ល្អប្រសើរ។
២. វាជួយពង្រឹងសុខភាពឆ្អឹង
ក្រៅពីលើកកម្ពស់អារម្មណ៍ល្អប្រសើរហើយនោះ វីតាមីន D ក៏ចាំបាច់សម្រាប់ការទប់ស្កាត់ជំងឺពុកឆ្អឹងផងដែរ។ វីតាមីននេះជួយរាងកាយក្នុងការស្រូបជាតិកាល់ស្យូមបានកាន់តែប្រសើរ។
៣. វាជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម
នេះក៏ព្រោះតែផ្សិតអយស្ទ័រមានផ្ទុកជាតិដែកនិងវីតាមីន B12 ដែលចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។
៤. វាជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ជាតិដែកមិនត្រឹមតែសំខាន់សម្រាប់ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់ការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ក្រៅពីជាតិដែក ផ្សិតអយស្ទ័រក៏មានផ្ទុកសម្បូរទៅដោយជាតិរ៉ែដទៃទៀតរួមបញ្ចូលទាំងសេលេញ៉ូម ទង់ដែង និងស័ង្កសីដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។
៥. បញ្ចុះសម្ពាធឈាម
បរិមាណនៃជាតិប៉ូតាស្យូមក្នុងផ្សិតអយស្ទ័រមានប្រសិទ្ធភាពជួយគ្រប់គ្រងសម្ពាធឈាម។ នេះហើយជាមូលហេតុដែលអ្នកមានបញ្ហាលើសសម្ពាធឈាមគួររួមបញ្ចូលផ្សិតអយស្ទ័រក្នុងរបបអាហារប្រចាំថ្ងៃ។
៦. បង្កើនម៉ាសសាច់ដុំ
ផ្សិតអយស្ទ័រក៏អាចផ្ដល់ឱ្យរាងកាយនូវជាតិប្រូតេអ៊ីនដែលចាំបាច់សម្រាប់រក្សាសុខភាពសាច់ដុំ ការផលិតអ័រម៉ូន និងអង់ស៊ីមសំខាន់ៗក្នុងដំណើរការរាងកាយផងដែរ៕