អ្នកទាំងអស់គ្នាសុទ្ធតែដឹងថា ការហាត់ប្រាណពិតជាល្អណាស់សម្រាប់សុខភាព ប៉ុន្តែតើអ្នកដឹងទេថា ចំពោះស្ត្រីដែលត្រៀមមានផ្ទៃពោះ បើអ្នកហាត់ប្រាណច្រើន វាកាន់តែល្អថែមទៀត ដូចនេះហេតុអ្វីបានជាវាកាន់តែល្អនោះ? តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកទៅ?
- វានឹងធ្វើឲ្យអ្នកដកដង្ហើមបានស្រួល ដកដង្ហើមបានវែង ថែមទាំងអាចជួយបណ្តឹងសាច់ដុំអ្នកឲ្យណែនល្អ ដូចនេះវានឹងផ្តល់ប្រយោជន៍ដល់អ្នកនៅពេលដែលអ្នកសម្រាលកូន អ្នកនឹងមានកម្លាំងខ្លាំង។
- ការហាត់ប្រាណនឹងធ្វើឲ្យអ្នកមានសុខភាពល្អ វានឹងជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ ហើយថែមទាំងអាចជួយបង្កើនសម្ថភាពរួមភេទរបស់អ្នកដែលអាចធ្វើឲ្យអ្នកមានផ្ទៃពោះយ៉ាងងាយ ។
- ការហាត់ប្រាណមុនពេលមានផ្ទៃពោះនេះ វាអាចធ្វើឲ្យអ្នកចៀសផុតពីអាការៈដែលអាចធ្វើឲ្យអ្នករលូតកូនបាន ថែមទាំងអាចធ្វើឲ្យកូនអ្នកមានសុខភាពល្អ ដោយលូតលាស់បានគ្រប់ជ្រុងជ្រោយនៅពេលដែលអ្នកមានផ្ទៃពោះ កូននឹងមានអាការៈរស់រវើកថែមទៀតផង។
- បើអ្នកធ្វើចលនាដែលទាក់ទងនឹងចង្កេះ វានឹងអាចជួយអ្នកឲ្យមានរូបរាងស្អាតក្រោយពេលដែលសម្រាលកូនរួច ថែមទាំងអាចការពារអ្នកឲ្យចៀសផុតពីជំងឺលើសឈាម និងទឹកនោមផ្អែមបាន ជាងនេះទៅទៀតវានឹងអាចការពារអ្នក និងកូនអ្នកមានសុខភាពល្អទាំងពីរនាក់ក្រោយពេលដែលមានផ្ទៃពោះ។
- បើអ្នកតែងតែហាត់ប្រាណនៅចន្លោះពេលត្រៀមមានផ្ទៃពោះ វានឹងជួយបេះដូងអ្នកមានសុខភាពល្អ លុះពេលដែលអ្នកមានផ្ទៃពោះ កូនក្នុងផ្ទៃនឹងមានបេះដូងល្អដូចគ្នា។
- នៅពេលដែលអ្នកហាត់ប្រាណមុនពេលមានផ្ទៃពោះ វានឹងជួយការពារសារពាង្គកាយទាំងអស់ក្នុងរាងកាយអ្នកឲ្យមានសុខភាពល្អ ដូចនេះកូនក្នុងពោះអ្នកក៏មានកន្លែងស្នាក់នៅដ៏មានផាសុខភាពដែរ៕