ភាពចង់ស្អាតគឺជាធម្មជាតិរបស់នារីគ្រប់រូប ជាពិសេសស្បែក បើស្បែកស្អាត នោះមុខអ្នកនឹងមើលទៅស្អាតណាស់ ដូចនេះតើស្បែកស្អាត ត្រូវតែស្ថិតលើអ្វីទៅ?

  1. ដំបូងអ្នកត្រូវតែដឹងពីប្រភេទស្បែករបស់អ្នកជាមុនសិន ទើបអ្នកអាចប្រើផលិតផលការពារស្បែកអ្នកបានត្រឹមត្រូវ និងប្រើគ្រឿងសម្អាងបានត្រូវដូចគ្នា នោះស្បែកអ្នកនឹងអាចស្អាតជាមិនខាន ហើយថែមទាំងមិនមានជំងឺប្រតិកម្មស្បែកទៀតផង។
  2. អ្នកត្រូវតែទិញហ្វមលាងមុខដែលត្រូវនឹងស្បែកអ្នក ជាពិសេសអាចផ្ចិតរន្ធញើស ដែលមិនធ្វើឲ្យអ្នកឡើងមុនដោយងាយបាន។
  3. អ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ ដើម្បីការពារស្បែកអ្នកពីកម្តៅថ្ងៃដ៏ក្តៅ ដែលអាចធ្វើឲ្យស្បែកអ្នកខូច ហើយអាចឈានដល់មហារីកទៀតផង។
  4. ក្រោយពេលដែលអ្នកលុបមុខរួច អ្នកត្រូវតែលាបផលិតផលដែលអាចធ្វើឲ្យស្បែកអ្នកមានសំណើម។
  5. ត្រូវតែលុបម្សៅលើមុខឲ្យច្រាសស្អាតជារៀងរាល់យប់  ដើម្បីការពារស្បែកឲ្យមានសុខភាពល្អ។
  6. របបអាហារអ្នកត្រូវតែត្រឹមត្រូវ ដោយមួយថ្ងៃត្រូវបរិភោគផ្លែឈើ៣មុខ ហើយបន្លែ៥មុខ ជាពិសេសមិនត្រូវផឹកភេសជ្ជៈដែលមានកាហ្វេអ៊ីន និងស្ករច្រើន ហើយអាហារដែលខ្លាញ់ក៏មិនត្រូវបរិភោគច្រើនដែរ។
  7. អ្នកត្រូវតែផឹកទឹក និងហាត់ប្រាណឲ្យបានច្រើន ព្រោះវាសុទ្ធតែជាទង្វើដែលល្អចំពោះការលូតលាស់របស់ស្បែកអ្នកណាស់។
  8. ចំនុចចុងក្រោយគឺជាចំនុចដែលអ្នករាល់គ្នាដឹងគ្រប់គ្នា នោះគឺការគេងឲ្យគ្រប់ ព្រោះបើអ្នកគេងមិនគ្រប់ ចំនុចដែលអ្នកខំធ្វើខាងលើនោះ នឹងមិនបានការទាំងអស់ វានឹងអាចបំផ្លាញស្បែកអ្នកយ៉ាងងាយ៕