ការប្រើទូរសព្ទ័គឺងាយប៉ះពាល់ដល់ភ្នែកអ្នកណាស់បើអ្នកមិនប្រុងប្រយត្ន័នូវចំនុចមួយចំនួនដែលអ្នកមើលមិនឃើញ ព្រោះចំនុចតូចទាំងនេះនឹងអាចការពារភ្នែកអ្នកឲ្យមានសុខភាពល្អបាន។តើមានចំនុចអ្វីខ្លះ?

  1. នៅពេលដែលអ្នកប្រើទូរសព្ទ័ អ្នកត្រូវតែដាក់ឲ្យឆ្ងាយពីភ្នែកអ្នកចម្ងាយ២មីលីម៉ែត្រពីទូរសព្ទ័ ទើបភ្នែកអ្នកមិនងាយខូច។
  2. ពន្លឺនៃទូរសព្ទ័របស់អ្នកមិនត្រូវភ្លឺពេកទេ ព្រោះវាអាចប៉ះពាល់ដល់ភ្នែករបស់អ្នកបាននៅពេលដែលអ្នកប្រើយូរ ហើយក៏មិនត្រូវខ្សោយពេកដែរ ព្រោះវាអាចធ្វើឲ្យអ្នកម្ញូបលឿនដោយសារតែអ្នកព្យាយាមមើលដោយពន្លឺខ្សោយពេក។
  3. អ្នកមិនត្រូវប្រើក្នុងរយៈពេលយូរនោះទេ ដោយលេងបាន៤០ទៅ៥០នាទី អ្នកត្រូវតែសម្រាក ហើយ១០ទៅ១៥នាទី ត្រូវតែបិទភ្នែកម្តង នោះភ្នែកអ្នកនឹងមិនងាយខូចឡើយ។
  4. ក្រោយពេលដែលអ្នកប្រើទូរសព្ទ័រួច អ្នកត្រូវសម្លឹងមើលរុក្ខជាតិបៃតងឲ្យបានច្រើន ព្រោះវាអាចជំនួយដល់ភ្នែកអ្នកបាន ព្រោះវាអាចធ្វើឲ្យភ្នែកអ្នកភ្លឺជាងមុន។
  5. អ្នកត្រូវតែបរិភោគអាហារដែលមានវីតាមីនBឲ្យបានច្រើន  ព្រោះវាអាចជួយការពារភ្នែកអ្នកមិនឲ្យខូចបាន។
  6. អ្នកត្រូវតែប្រើទូរសព្ទ័ដែលមានអេក្រង់ធំទើបវាមិនងាយខូចភ្នែកលឿន ដោយសារតែរូបភាពវាធំ ហើយច្បាស់ងាយស្រួលក្នុងការមើល៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង