មនុស្សគ្រប់រូបសុទ្ធតែសង្ឃឹមចង់បានកូនដែលមានសុខភាពល្អ ប៉ុន្តែនៅពេលដែលអ្នកមានផ្ទៃពោះ បើអ្នកមានជំងឺផ្សេងៗ នោះកូនក្នុងពោះអាចនឹងឆ្លងតាមអ្នកបាន ដូចនេះតើមានជំងឺអ្វីខ្លះដែលកូនអាចនឹងឆ្លងបាន?បើអ្នកស្វែងយល់រួច អ្នកគួរតែពិនិត្យសុខភាពមុនពេលមានផ្ទៃពោះ បើមានជំងឺផ្សេងៗអ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ទើបធ្វើការមានផ្ទៃពោះ ប៉ុន្តែបើអ្នកមានដោយមិនដឹងខ្លួន នោះអ្នកអាចសាកល្បងធ្វើតាមវិធីដែលយើងខ្ញុំប្រាប់ខាងក្រោមនេះបាន។

  1. បើអ្នកមានជំងឺមហារីកសុដន់ នោះកូនក៏អាចឆ្លងពីអ្នកបានដែរ ដូចនេះក្រោយពេលដែលកូនធំ អ្នកត្រូវតែឧស្សាហ៍នាំកូនទៅពិនិត្យសុខភាពដើម្បីអាចព្យាបាលបានទាន់ពេល។
  2. បើអញ្ចាញធ្មេញអ្នកមានបញ្ហា នោះកូនអ្នកអាចនឹងមានបញ្ហាដូចគ្នា ដូចនេះដើម្បីចៀសវាង និងការពារកូនមិនឲ្យមានជំងឺនេះ អ្នកអាចនាំកូនទៅពិនិត្យមើលធ្មេញឲ្យញឹកញាប់បាន។
  3. ជំងឺបេះដូងគឺជាជំងឺដែលងាយឆ្លងពីម្តាយបំផុត បើអ្នកមានជំងឺនេះ នោះកូននឹងអាចមាននៅថ្ងៃណាមួយ ដូចនេះការពិនិត្យសុខភាពគឺសំខាន់ណាស់ អ្នកត្រូវតែនាំកូនពិនិត្យសុខភាពមួយឆ្នាំចំនួនម្តង។
  4. ជំងឺឈឺក្បាលមួយចំហៀងក៏ងាយកើតលើកូនដែរបើអ្នកម្តាយតែងតែមានអាការៈឈឺក្បាលមួយចំហៀងនេះកើតឡើង ប៉ុន្តែអ្នកអាចចៀសបានដោយត្រូវតែមានទម្លាប់គេងឲ្យបានត្រឹមត្រូវ និងមិនផឹកភេសជ្ជៈដែលមានជាតិស្រា និងជាតិកាហ្វេអ៊ីនច្រើន។
  5. បើអ្នកម្តាយមានជំងឺពុកឆ្អឹង នោះកូនអាចនឹងមានជំងឺនេះដែរនៅថ្ងៃណាមួយ ប៉ុន្តែបើអ្នកផឹកទឹកដោះគោច្រើន និងបរិភោគអាហារដែលមានវីតាមីនD រួមជាមួយបន្លែត្រូវតែបរិភោគឲ្យបានច្រើន ជាងនេះទៅទៀតត្រូវតែហាត់ប្រាណ នោះឆ្អឹងអ្នកនឹងមានសុខភាពល្អជាមិនខាន៕