ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ អ្នកមិនគួរយករបស់មានតម្លៃតាមខ្លួនច្រើននោះទេ ព្រោះអាចបាត់បង់ដោយមិនដឹងខ្លួន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៣។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកគួរតែចៀសពីការចំណាយធំ ទើបអាចទទួលបានទ្រព្យចូលមក។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។ លេខសំណាង គឺលេខ២។
ឆ្នាំខាល
ថ្ងៃនេះ អ្នកអាចរងសម្ពាធច្រើនពីការងារ ប៉ុន្តែបើអ្នកទុកសម្ពាធនេះ ជាគោលដៅដែលអាចនាំអ្នកដើរដល់ផ្លូបជោគជ័យ នោះអ្នកអាចបំពេញការងារបានយ៉ាងល្អ។ ពណ៌សំណាង គឺពណ៌ត្នោត។ លេខសំណាង គឺលេខ២។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកនឹងមានទេវតាទ្រព្យតាមជួយ ដោយធ្វើឲ្យការងារអ្នកអាចដើរទៅមុខយ៉ាងលឿន។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ៩។
ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងអាចចំណេញបានប្រាក់យ៉ាងច្រើនចូលមកដោយមិនដឹងខ្លួន។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៣។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកនឹងអាចទទួលបានផលពីការបណ្តាក់ទុនយ៉ាងច្រើន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៤។
ឆ្នាំមមី
ថ្ងៃនេះ អ្នកគួរតែការពារទ្រព្យអ្នកឲ្យជាប់ ព្រោះអាចហូរចេញក្រៅគ្រប់ពេល។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៥។
ឆ្នាំមមែ
ថ្ងៃនេះ អត្រានៃការទទួលបានប្រាក់របស់អ្នកគឺខ្ពស់ណាស់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំវក
ថ្ងៃនេះ អ្នកគួរតែពិចារណាឲ្យបានច្បាស់មុននឹងទិញអ្វីមួយ ទើបទិញមិនខុស។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ៧។
ឆ្នាំរកា
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពរបស់អ្នក ទើបអាចនាំទ្រព្យចូលមក។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៣។
ឆ្នាំច
ថ្ងៃនេះ គ្មានអ្វីអាចរារាំងទ្រព្យអ្នកដែលប្រុងនឹងចូលមកទេ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៣។
ឆ្នាំកុរ
ថ្ងៃនេះ អ្នកគួរតែគិតឲ្យបានច្បាស់ពីចំណាយ និងចំណូល ទើបមិនបាត់បង់ច្រើន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ០៕