កុមារដែលមានវ័យពី ១ ឆ្នាំដល់ ៤ ឆ្នាំ ក៏មិនទាន់ទទួលទានអាហារបានច្រើនដែរដោយពោះ និងក្រពះរបស់ពួកគេនៅតូច។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះជាមូលហេតុដែលឪពុកម្ដាយឬអាណាព្យាបាលគួរយកចិត្តទុកដាក់លើជម្រើសនៃអាហារសម្រាប់ពួកគេដើម្បីអាចឱ្យរាងកាយទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សូម្បីពីក្នុងអាហារដែលមានបរិមាណតិចតួច។ ថាតើអាហារដ៏ប្រសើរបំផុតសម្រាប់កុមារវ័យក្រោម ៤ ឆ្នាំមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. ផ្លែចេក

ជាប្រភពដ៏ល្អបំផុតមួយនៃកាបូអ៊ីដ្រាតដែលមិនត្រឹមតែផ្ដល់ឱ្យក្មេងនូវថាមពលពេញលេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជជួយសម្រួលដល់ការរំលាយអាហារផងដែរ។ ក្រៅពីហាន់ជាដុំ ឬចំណិតតូចៗ អ្នកក៏អាចកិនចេកទុំឱ្យម៉ដ្ឋត្រឹមត្រូវដើម្បីឱ្យក្មេងងាយស្រួលក្នុងការទទួលទាននិងរំលាយ។

២. ប្រូខូលី

អ្នកអាចចំហុយប្រូខូលីសម្រាប់កូនរបស់អ្នកដើម្បីឱ្យរាងកាយពួកគេអាចទទួលបានសារធាតុ folate ក៏ដូចជាជាតិសសៃបានគ្រប់គ្រាន់សម្រាប់ជំនួយដល់ការរំលាយអាហារ។ បន្លែនេះក៏មានផ្ទុកសមាសធាតុប្រឆាំងកោសិកាមហារីកផងដែរ។

៣. ដំឡូងផ្អែម

ជាប្រភពដ៏ប្រសើរនៃប៉ូតាស្យម ជាតិសសៃ និងវីតាមីន C ព្រមទាំង beta-carotene ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។ ក្មេងៗភាគច្រើនចូលចិត្តញ៊ាំបន្លែមើមនេះដោយវាមានរសជាតិផ្អែម។ ចូរស្ងោរដំឡូង ហើយកិនឱ្យម៉ដ្ឋសម្រាប់ក្មេងតូចងាយទទួលទាន។

៤. ផ្លែបឺរ

មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់និងខ្លាញ់ល្អ monounsaturated។ ចូរឧស្សាហ៍ឱ្យកូនទទួលទានផ្លែបឺរទុំ។ កុំភ្លេចកិនឱ្យឱ្យរាងម៉ដ្ឋជាមុនសិន។

៥. ស៊ុត

អ្នកក៏គួរឱ្យកូនតូចទទួលទានស៊ុតផងដែរដោយអាហារនេះមានផ្ទុកប្រូតេអ៊ីន វីតាមីន A វីតាមីន D វីតាមីន B12 វីតាមីន E និងស័ង្កសី។ ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសារធាតុ choline ដែលជំនួយដល់ការអភិវឌ្ឍន៍ខួរក្បាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង