របស់របរក្នុងផ្ទះរបស់អ្នក បើដាក់មិនត្រូវកន្លែងទេ វាអាចនឹងធ្វើឲ្យទ្រព្យអ្នកហូរចេញក្រៅបានយ៉ាងងាយ។ ដូចនេះ តើគួរតែធ្វើយ៉ាងណាខ្លះទៅ?
- ទ្វារផ្ទះរបស់អ្នកមិនគួរឲ្យទល់មុខជណ្តើរនោះទេ ព្រោះវាអាចធ្វើឲ្យទ្រព្យរបស់អ្នកហូរចេញក្រៅបាន។ ប៉ុន្តែបើមានសភាពបែបនេះហើយ អ្នកគួរតែដាក់វាំងនងបាំង ទើបទ្រព្យមិនហូរចេញទៀត។
- ទ្វារផ្ទះរបស់អ្នក ក៏មិនអាចធំពេកដែរ។ នៅពេលដែលផ្ទះអ្នកតូច ហើយទ្វារបែរជាធំ ទ្រព្យចូលមកលឿន ក៏ចេញលឿនដែរ។
- អ្នកមិនគួរទុកអាងត្រីនៅក្នុងបន្ទប់គេងនោះទេ បើអ្នកមិនចង់ឲ្យទ្រព្យអ្នកហូរចេញដោយមិនដឹងខ្លួន។
- នៅពេលដែលអ្នកចូលផ្ទះភ្លាម មិនគួរឲ្យឃើញស្បែកជើងភ្លាមនោះទេ ព្រោះវាជាប្រថ្នូរមិនល្អឡើយ។ ដូចនេះ អ្នកគួរតែរៀបកន្លែងដាក់ស្បែកជើងដែលមើលមិនឃើញ។
- អ្នកក៏មិនគួរទុកកាបូបលុយនៅលើទូដាក់ស្បែកជើងដែរ ព្រោះវាអាចធ្វើឲ្យទ្រព្យអ្នករសាត់បាត់អស់៕