ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការមើលខួរក្បាលរបស់កូនថាឆ្លាតឬទេ។ តើមានអ្វីខ្លះទៅ?

  1. ប្រសិនជាកូនពេលដែលបាន២ខែ ពេលដែលគេលឺសម្លេងអ្វីមួយ ហើយគេរកប្រភពនៃសម្លេង ឬពេលដែលគេលឺសម្លេងអ្នកម្តាយ គេសប្បាយចិត្តខ្លាំង។ មានន័យថា ខួរក្បាលកូនរបស់អ្នកលូតលាស់ខ្លាំងណាស់។
  2. ពេលដែលកូនបាន៣ខែជាង ហើយក្នុងពេលគេយំ មិនមាននរណាលួងគេបានទេ ដោយគេសម្លឹងទៅអ្នកម្តាយ ហើយចង់ឲ្យអ្នកម្តាយពរ។ ពេលដែលអ្នកម្តាយពរភ្លាម គេបាត់យំភ្លាម មានន័យថាគេចំណាំម៉ាក់ៗគេបាន ហើយក៏បង្ហាញថាខួរក្បាលគេឆ្លាតណាស់ ព្រោះចំណាំមនុស្សបាន។
  3. ប្រសិនជាពេលដែលកូនបាន៣ខែជាង ហើយគេក្រោកពីគេង ឃើញអ្នកម្តាយនៅជិតខ្លួន គេសើចភ្លាម។ ប៉ុន្តែពេលដែលមិនឃើញអ្នកម្តាយ គេបែរជាយំភ្លាម មានន័យថា កូនអ្នកមានប្រាជ្ញាខ្ពស់ ព្រោះគេដឹងថានរណាជាម៉ាក់ៗរបស់គេ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង