ផ្លែប៉ោមគឺជាផ្លែឈើដែលមនុស្សគ្រប់រូបសុទ្ធតែដឹងពីអត្ថប្រយោជន៍របស់វា វាមិនត្រឹមតែអាចធ្វើឲ្យអ្នកស្អាតនោះទេ ថែមទាំងអាចជំនួយដល់ជំងឺទល់លាមកទៀតផង ជាពិសេសសម្រាប់ស្ត្រីដែលទើបនឹងសម្រាលកូនរួច វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដែរ។ តើមានអ្វីខ្លះទៅ?

នៅក្នុងផ្លែប៉ោមមានវីតាមីនCយ៉ាងច្រើន ដែលអាចជួយការពារសរសៃឈាមអ្នកឲ្យដំណើរការបានល្អ និងធ្វើឲ្យបេះដូងអ្នកមានសុខភាពល្អដូចគ្នា ជាពិសេសវាអាចជួយទប់មិនឲ្យកោសិកាដែលធ្វើឲ្យស្បែកអ្នកខ្មៅដុះឡើងមកទេ ជាងនេះទៅទៀត វាអាចជួយពន្យារភាពចាស់របស់អ្នក ដោយមិនងាយធ្វើឲ្យអ្នកចាស់ជាងវ័យឡើយ ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកនឹងឆាប់មានអារម្មណ៍ថាហត់ណាស់ ដូចនេះអ្នកអាចពិសារផ្លែប៉ោមនេះបាន ព្រោះនៅក្នុងនោះក៏មានសារធាតុជាច្រើនដែលអាចជួយអ្នកមិនសូវមានអារម្មណ៍ថានឿយហត់ខ្លាំងក្រោយពេលដែលសម្រាលកូនរួចដែរ ថែមទាំងអាចជួយអ្នកឲ្យត្រឡប់មកមានរាងស្អាតដូចដើមទៀតផង ប៉ុន្តែអ្នកមិនត្រូវបរិភោគវាច្រើនហួសកំណត់ឡើយ បរិមាណល្មមគឺបានហើយ៕