១. អាហារ​គ្មាន​សុខភាព​
​របប​អាហារ​គ្មាន​តុល្យភាព និង​មិន​ផ្តល់​នូវ​សុខភាព នឹង​ធ្វើឲ្យ​សុដន់​របស់​អ្ន​កយារធ្លាក់ និង​ជ្រីវជ្រួញ ជាពិសេស ពេល​អ្នក​ឡើង​គីឡូ ឬ​សម្រក​ទម្ងន់​ឆាប់រហ័ស​ពេក​។​

២. ពាក់អាវ​ក្នុង​ដែល​មិន​សម​នឹង​ដើមទ្រូង​
​កុំ​ទិញ​អាវ​ក្នុង​ដែល​ស្អាត ស៊ិច​ស៊ី តែ​អ្នក​ពិបាក​ពាក់​។ កុំ​ពាក់អាវ​ក្នុង ដែល​ធ្វើឲ្យ​សុដន់​ពើ​ង​ស្អាត តែ​រឹប​វា​ខ្លាំងពេក ពីព្រោះ វា​សុទ្ធតែជា​មូលហេតុ ដែល​ធ្វើឲ្យ​ខូចខាត ដល់​ជាលិកា​សុដន់​បាន​ទាំងអស​។ ដូច្នេះ ចូរ​ជ្រើសរើស​អាវ​ក្នុង​ដែល​សម​នឹង​ទំហំ​ដើមទ្រូង អាច​ទ្រ​ដើមទ្រូង​បានល្អ ហើយ​អ្នកមាន​ផា​សុកភាព​។​

៣. កាយវិការ​មិនល្អ​
​ការ​ហាត់ប្រាណ​រាល់ថ្ងៃ អាច​ធ្វើឲ្យ​សាច់ដុំ​ម្តង​ទ្រូង​របស់អ្នក មាន​សភាព​តឹង​ណែន​ហាប់​ល្អ ប៉ុន្តែ ដាច់ខាត អ្នក​ត្រូវ​ពាក់​អាវទ្រនាប់​កីឡា ដើម្បី​ការពារ​សុដន់​របស់​អ្នក មិន​ឲ្យ​លោត ឬ​យារ​ធ្លាក់​។​

៤. ជក់បារី​
​បារី ធ្វើឲ្យ​ខូច​ស្បែក និង​បំផ្លាញ​កា​សិកានានា មិន​ថា សុដន់ ឬ​រាងកាយ​ទាំងមូល​នោះ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង