សម្រាប់មនុស្សភាគច្រើន វាមានទំនាក់ទំនងដោយផ្ទាល់មួយរវាងភាពស្រ្តេស និងការឡើងទម្ងន់។ នៅពេលអ្នកមានអារម្មណ៍តានតឹងក្នុងខ្លួន រាងកាយនឹងជ្រើសរើសយកការញ៉ាំអាហារដើម្បីផ្តល់ផាសុកភាពក្នុងខ្លួនវិញ។ រឿងនេះស្តាប់មើលទៅពិតជាមិនល្អមែន ប៉ុន្តែវានឹងកាន់តែអាក្រក់ថែមទៀត នៅពេលអ្នកស្រ្តេសហើយ ជ្រើសរើសអាហារមិនផ្តល់សុខភាពញ៉ាំច្រើន ដូច្នេះអ្នកពិតជាងាយញ៉ាំកាឡូរីកាន់តែច្រើន។

រយៈពេលយូរៗទៅ ការញ៉ាំកាឡូរីបន្ធែមបែបនេះអាចនាំឲ្យអ្នកឡើងទម្ងន់បាន។ ការដែលធាត់ខ្លាំង នឹងធ្វើឲ្យមនុស្សយើងមានបញ្ហាសុខភាពកាន់តែច្រើនដែរដូចជា លើសជាតិខ្លាញ់ក្នុងឈាម និងជំងឺទឹកនោមផ្អែមជាដើម។

ដូច្នេះលើកក្រោយពេលដែលអ្នកមានអារម្មណ៍តានតឹង ចូរជំនួសការញ៉ាំការ៉េមសូកូឡា មកញ៉ាំផ្លែប៉ោម ផ្លែអាលម៉ុន ឬញ៉ាំពោតលីញវិញទៅ។ ចូរព្យាយាមប្រើវិធីបំបាត់ស្រ្តេសដូចជា ការហាត់ប្រាណ (វាក៏ជួយរំលាយជាតិខ្លាញ់ដែរ) និយាយលេងជាមួយមិត្តភក្តិ ឬស្តាប់ចម្រៀងដែលអ្នកចូលចិត្តដើម្បីបន្ថយភាពតានតឹងក្នុងអារម្មណ៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង