បញ្ហារន្ធផ្ចិតមានក្លិនមិនល្អគួរដោះស្រាយបែបណា? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហារន្ធផ្ចិតធុំក្លិនមិនល្អ ៖

១. ទឹកអំបិលក្ដៅឧណ្ហៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលសមុទ្រ ១ ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វ សឹមប្រើដុំសំឡីតូចមួយជ្រលក់លាងសម្អាតរន្ធផ្ចិត។ អនុវត្តម្ដងក្នុងមួយថ្ងៃ។

២. ម្សៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda បន្តិចជាមួយទឹកធម្មតាប៉ុន្មានដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយក្នុងរន្ធផ្ចិតដែលមានក្លិនមិនល្អ។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។

៣. ម្សៅពោត

បន្ទាប់ពីងូតទឹករួច ជូតសម្អាតរន្ធផ្ចិតឱ្យស្ងួត សឹមលាបម្សៅពោតជាការស្រេច។

៤. ប្រេងដូង

ប្រើដុំសំឡី ឬសំឡីត្បារត្រចៀកលាបប្រេងដូងបន្តិចក្នុងរន្ធផ្ចិតជាការស្រេច។

៥. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តក់ទឹកខ្មេះផ្លែប៉ោមពី ២ ទៅ ៣ ដំណក់ក្នុងរន្ធផ្ចិត។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង