ឆ្នាំណាក៏ដូចឆ្នាំណា មនុស្សយើងភាគច្រើនតែងទទួលរងផលប៉ះពាល់ពីជំងឺផ្តាសាយ រហូតដល់អ្នកខ្លះ ប្រើប្រាស់ថ្នាំពេទ្យរហូតក្លាយជាទម្លាប់ទៅហើយ។
យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំសូមណែនាំបងប្អូននូវគន្លឹះងាយៗមួយចំនួន ដែលអ្នកអាចសាកល្បងបានដោយមិនចាំបាច់ប្រើប្រាស់ថ្នាំពេទ្យមួយគ្រាប់នោះឡើយ។
1. ការញ៉ាំផ្លែឈើឲ្យបានច្រើន នឹងជួយអ្នកក្នុងប្រឆាំងមេរោគនានា
2. សម្រាក និងគេងឲ្យបានច្រើនបំផុត
3. ញ៉ាំទឹកក្តៅឧណ្ហៗ
4. ប្រើចំហាយទឹក ដើម្បីស្ទីមច្រមុះ និងមុខរបស់អ្នក
5. អ្នកអាចញ៉ាំខ្ញី និងខ្ទឹមឲ្យបានច្រើនបន្តិច៕