ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងថ្ងៃសែនព្រះខែ មុខរបររបស់អ្នកនឹងអាចទទួលបានប្រាក់ចំណេញខ្ពស់ចូលមក។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយទិញបានទាំងផ្ទះ និងឡានតែម្តង។ ដូចនេះ អ្នកនឹងមានទាំងមុខមាត់ និងប្រាក់ចូលមក។
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី ក្នុងថ្ងៃសែនព្រះខែ អ្នកនឹងអាចទទួលបានឱកាសច្រើនចូលមក ដោយជាឱកាសដែលល្អខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកអាចនាំទ្រព្យយ៉ាងច្រើនចូលឃ្លាំង។ ដូចនេះ លុយដែលអ្នកអាចរាប់បានគឺច្រើនតែម្តង។
ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំមមែ ក្នុងថ្ងៃសែនព្រះខែ អ្នកនឹងអាចជួបអ្នកជួយអ្នក ដោយធ្វើឲ្យអ្នកបំពេញការងារអ្វីក៏អាចសម្រេចដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានបានយ៉ាងងាយ៕