ជាធម្មតាបញ្ហាស្បែកយារធ្លាក់ គឺបណ្ដាលមកពីការចុះខ្សោយ និងបាត់បង់ភាពបត់បែនធម្មជាតិ ក៏ដូចជាកូឡាជែន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វ័យកាន់តែជ្រេ ស្បែកក៏ប្រែជាយារតាមនោះដែរ ជាពិសេសប្រសិនបើអ្នកចេះថែរក្សា។ មិនដឹងដោះស្រាយទប់ស្កាត់បញ្ហាស្បែកយារធ្លាក់តាមវិធីណាមែនទេ? ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់ស្បែកយារធ្លាក់ ៖
១. ផ្នែកពណ៌សនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌សនៃស៊ុតនិងលាបម៉ាស្សាវាលើផ្ទៃមុខនិងក។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
២. យ៉ាអួរសុទ្ធ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាយ៉ាអួរសុទ្ធលើមុខនិងក។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញ។
៣. ប្រទាលកន្ទុយក្រពើ
លាបម៉ាស្សាស្បែកមុខនិងកជាមួយជែលប្រទាលកន្ទុយក្រពើស្រស់ រួចទុកចោលសម្រាបរយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ។
៤. ទឹកត្រសក់ស្រស់
កិនត្រសក់យកទឹក បន្ទាប់មកលាបម៉ាស្សាទឹកត្រសក់ស្រស់លើផ្ទៃមុខនិងក។ ទុកចោលសម្រាប់រយៈពេលប្រហែល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
៥. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអូលីវមួយស្រទាប់ស្ដើងលើផ្ទៃមុខនិងក។
៦. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ជាវិធីដ៏ងាយបំផុតមួយដើម្បីទប់ទល់នឹងបញ្ហាស្បែកយារធ្លាក់។ ទឹកជួយរក្សាសំណើមកោសិកាស្បែកដែលធ្វើឱ្យតឹងណែន។ ទឹកក៏ជួយកម្ចាត់ជាតិពុលផ្ដល់ឱ្យស្បែកនូវភាពរលោងស្រស់ថ្លាផងដែរ៕